សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រធានាធិបតីហ្វីលីពីន ផ្លែផ្កាទៅកាន់ប៉ាគីអៅជុំវិញការចោទប្រកាន់រឿងពុករលួយ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយនៅថ្ងៃចន្ទ ទី២៨ ខែមិថុនានេះថា អ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao គួរតែបញ្ជាក់ឱ្យបានច្បាស់ និងចំៗមកតែម្តង ថាតើមន្រ្តីណាមួយរបស់រដ្ឋាភិបាលហ្វីលីពីនបច្ចុប្បន្ន ដែលកំពុងជាប់ពាក់ព័ន្ធជាមួយអំពើពុករលួយ។ លោក ឌូតឺតេ បាននិយាយទៀតថា ការបញ្ជាក់ច្បាស់ៗបែបនោះ នឹងបង្ហាញឱ្យឃើញថាបេក្ខភាពកំពុងឆ្ពោះទៅរកតំណែងប្រធានាធិបតីខាងលើនេះ និយាយពាក្យពិតជាជាងការឃោសនាដើម្បីប្រជាប្រិយភាពនយោបាយ។

សង្គ្រាមពាក្យសម្តីរបស់បុគ្គលដ៏មានប្រជាប្រិយភាពទាំងពីរខាងលើនេះ បានកើតឡើងក្រោយពីអ្នកប្រដាល់ប៉ាគីអៅ ត្រូវបានគេសម្លឹងឃើញថាកំពុងឈានទៅរកការស្រូបទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតថ្នាក់ជាតិរបស់ហ្វីលីពីន ខណៈអាណត្តិរយៈពេល ៦ឆ្នាំរបស់លោក ឌូតឺតេ នឹងត្រូវផុតសុពលភាពនាខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ប្រធានាធិបតីមាត់ឆៅរ​បស់ហ្វីលីពីនខាងលើបាននិយាយថា៖ "ខ្ញុំហ៊ាននិយាយថា ក្នុងរដ្ឋាភិបាលរបស់ខ្ញុំមិនមែនអត់មានមន្រ្តីពុករលួយទេ! អញ្ចឹងបង្ហាញឱ្យចំមក ថាមន្រ្តីរូបណាជាមន្រ្តីពុករលួយដែលគេ (ប៉ាគីអៅ) ដឹងនោះ! ប៉ុន្តែ ប្រសិនបើគេមិននិយាយឱ្យច្បាស់ៗទេនោះ ប្រាកដណាស់ថា ប៉ាគីអៅនេះគឺជាមនុស្សកុហក ហើយខ្ញុំនឹងបង្ហាញព្រមទាំងនិយាយដដែលៗរៀងរាល់ថ្ងៃថា អ្នក(ប៉ាគីអៅ) គឺជាមនុស្សបោកប្រាស់"

គួរបញ្ជាក់ផងដែរថា កន្លងមកស្តេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអៅ គឺជាអ្នកគាំទ្រផ្កាប់មុខដ៏ខ្លាំងក្លាមួយរូបរបស់លោក ឌូតឺតេ ថែមទាំងបានបង្ហាញនូវការគាំទ្រពេញទំហឹងសម្រាប់យុទ្ធនាការទាំងឡាយរបស់លោក ឌូឌឺតេ ទាំងប្រតិបត្តិការបង្ហូរឈាមក្នុងការបង្ក្រាបគ្រឿងញៀន និងការចរចាចង់ឱ្យមានច្បាប់ប្រហារជីវិតឡើងវិញជាដើម។ ប៉ុន្តែក្រោយមក គេឃើញម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់ពិភពលោក ៨ស្ថាប័ននេះ បានប្រកាសពីការប្រជែងកៅអីប្រធានាធិបតីហ្វីលីពីននៅក្នុងឆ្នាំ២០២២ខាងមុខនេះ។





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក