ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យការពារជាតិ ថានឹងមិនទុកឱ្យក្រុមប្រឆាំងរដ្ឋាភិបាលស្របច្បាប់ងើបឡើងនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងថា កងទ័ពនឹងមិនទុកឱ្យក្រុមដែលរដ្ឋាភិបាលចាត់ទុកជាក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលដើរញុះញង់ពលរដ្ឋបង្កអស្ថេរិភាពសង្គមនោះទេ។ លោកបញ្ជាក់ថា «មានមួយវ៉ៃមួយ មានពីរវ៉ៃពីរ»។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែតុលា នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានប្រកាសគាំទ្រនូវសេចក្ដីថ្លែងការណ៍របស់អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទដែលបានថ្កោលទោសលោក សម រង្ស៊ី និងប្រកាសការពាររដ្ឋាភិបាលស្របច្បាប់កម្ពុជា។ លោក ឈុំ សុជាតិ បន្ថែមថាទៀតថាអ្នកដែលញុះញង់ឱ្យមានការងើបប្រឆាំងនឹងរដ្ឋាភិបាលនោះនឹងមិនទុកនោះទេ។

លោកថា៖ «ជារួមគឺយើងអត់មានអនុញ្ញាតឱ្យមានទេ! មានប៉ុន្មានយើងចាត់ការប៉ុនហ្នឹងមិនអនុញ្ញាតឱ្យមានទេ។ សម្ដេចលោកមានប្រសាសន៍ហើយថា មានមួយវ៉ៃមួយ មានពីរវ៉ៃពីរ»។

ការថ្លែងរបស់លោក ឈុំ សុជាតិ គឺ២ថ្ងៃ បន្ទាប់ទណ្ឌិត សម រង្ស៊ី បានប្រកាសឱ្យដែលបានធ្វើសេចក្ដីអំពាវនាវដល់ប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធធ្វើការផ្លាស់ប្ដូរនៅកម្ពុជានៅឆ្នាំ២០២៣។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការអំពាវនារបស់ សម រង្ស៊ី ថាជាចេតនាទុច្ចរិតមានបំណងបំផ្លាញសន្ដិភាព ស្ថិរភាព និងការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្របពេលដែលឆ្នាំក្រោយជាខួប២០ឆ្នាំដែល សម រង្ស៊ី ប្រកាសថា មានស៊ីអត់សែន មានសែន អត់ស៊ីទៀតផងនោះ សម្ដេចតេជោ បានប្រកាសកំចាត់ចោលមនោគមន៍វិជ្ជាជ្រុលនិយមរបស់ត្រកូល សម ចោលតែម្ដង។

សម្ដេចតេជោថា៖ «ខ្ញុំនឹងប្ដូរផ្ដាច់កំចាត់ចោលមនោគមន៍វិជ្ជានយោបាយជ្រុលនិយម នៃត្រកូលក្បត់ជាតិបីជំនាន់។ អ្នកឯងមកនិយាយអំពីត្រកូលហ៊ុន បាន ត្រកូលហ៊ុន និងត្រកូលសម អត់ដូចគ្នាទេ! ត្រកូលហ៊ុន មិនដែលចេះក្បត់ទេ! ត្រកូលហ៊ុនបានរួមចំណែកធ្វើឲ្យប្រទេសនេះរីកចម្រើន។ ត្រកូល សម ទេដែលក្បត់តាំងពីជីតា រហូតដល់ឪពុក រហូតដល់កូន»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក