ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងព្រមានម្ចាស់អាជីវកម្មមួយកន្លែងឱ្យបញ្ឈប់ការចែកចាយប្រភេទគ្រឿងសម្អាង La Roche

ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាឱ្យម្ចាស់អាជីវកម្មនិងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ La Rocho-Posay Arthelios Dry Touch និង La Rochie-Posay.COMBO ដែលគ្មានលេខប្រវេទន៍ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដោយថានឹងប៉ះពាល់ដល់សុខភាពពលរដ្ឋ។

សេចក្ដីជូនព័ត៌មាន ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល ឱ្យដឹងថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ La Roche - Posay in Phnom Penh បានកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ La Roche-Posay Arthelios Dry Touch និង La Roche-Posay.COMBO និងផលិតផលគ្រឿងសម្អាងផ្សេងៗទៀត ដែលគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល បើគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

សេចក្ដីជូនព័ត៌មាន ដដែលឱ្យដឹងថា បើតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ចំពោះការគ្រប់គ្រងឱសថ គឺតម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលេជាមុនសិន។

ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់់ មិនត្រូវជឿលើការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង ក៏ដូចជា មិនត្រូវប្រើប្រាស់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍នេះឡើយ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព។

យ៉ាងណាមិញ ក្រសួងបានបញ្ជាក់ថា នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ La Roche-Posay Anthelios Dry Touch & La Roche-Posay COMBO LARY WART REMOVER៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក