ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងពីទិដ្ឋភាពច្បាប់ចំនួន២ ក្នុងករណីមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់សាធារណជន កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាគណបក្សនយោបាយទាំងអស់ មិនត្រូវជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ក្នុងការចូលរួមធ្វើការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ ខាងមុខនេះឡើយ។

សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងយុត្តិធម៌ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសដាច់អហង្ការចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី។

ក្នុងនោះ ក្រសួងក៏បានអំពាវនាវដល់ សាធារណជន កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយទាំងអស់ កុំចាញ់បោក និងចូលរួមប្រព្រឹត្តអំពើខុសច្បាប់តាមការញុះញង់ អំពាវនាវ របស់បុគ្គលរូបនេះ ដើម្បីជៀសវាងការប្រឈមមុខនឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមច្បាប់ជាធរមាន។

សេចក្ដីថ្លែងការណ៍ដដែល ឱ្យដឹងបន្ថែមថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ទណ្ឌិត សម រង្ស៊ី បានបង្ហោះចេញនូវ ឃ្លីបវីដេអូមួយដែលមានចំណងជើងថា សេចក្ដីអំពាវនាវលោក សម រង្ស៊ី ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ «ត្រូវតែមានការផ្លាស់ប្តូរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣»។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុកវាជាទង្វើដែលមានគោលបំណងញុះញង់ និងអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធទាំងអស់ ចូលរួមធ្វើការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ ខាងមុខនេះ។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើង អំពីទិដ្ឋភាពច្បាប់ចំនួនពីរគឺ ទី១.ការញុះញង់ និងការអំពាវនាវឱ្យមានការចូលរួមធ្វើការបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា ការបំផ្លាញសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្ត ដែលផ្ទុយទៅនឹងបំណងប្រាថ្នារបស់ ប្រជាជនកម្ពុជា ដែលខុសនឹងគោលការណ៍ប្រជាធិបតេយ្យ ក៏ដូចជារដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ក្នុងនោះ ក្រសួងបញ្ជាក់ថា អ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធទាំងអស់នឹងត្រូវប្រឈមការចោទប្រកាន់ និង ការផ្តន្ទាទោសយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

មួយវិញទៀត ចំពោះទិដ្ឋភាពច្បាប់ទី២.សកម្មភាពរបស់គណបក្សនយោបាយណា ដែលគាំទ្រ ឬចូលរួមអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាល

ស្របច្បាប់របស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០២៣ គឺជាការល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវប្រឈមនឹងវិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមានផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក