ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០-០៦ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ: នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីរដំណាក់កាលដូចតទៅ ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ, ពីថ្ងៃទី០៤-០៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºC 
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
- នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ។
- នៅថ្ងៃទី០៤-០៦ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន។
២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ºC
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ ºC
- នឹងអាចមានភ្លៀងធ្លាក់ដោយអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣-តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក