ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លៀងធ្លាក់ជាប់សប្ដាហ៍ធ្វើឱ្យប៉ះពាល់ដល់ថែវនៅរួតទី១ ភាគខាងត្បូងប្រាសាទអង្គរវត្ត

សៀមរាប៖ ក្រុមការងារទប់ស្កាត់ហានិភ័យ នៃអាជ្ញាធរជាតិអប្សរា បានយកឈើនិងរន្ទាដែក ដើម្បីដាក់ទល់ទ្រជាបន្ទាន់នូវថែវនៅរួតទី១ ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ក្រោយរងការប៉ះពាល់លើផ្នែកមួយចំនួនដោយសារភ្លៀងធ្លាក់ខ្លាំង។

អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឱ្យដឹងថាដោយសារកត្តាធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និងអាយុកាល បានធ្វើឱ្យផ្នែកខ្លះនៃរចនាសម្ព័ន្ធប្រាសាទ រងការគំរាមកំហែងខូចខាតដោយអន្លើ។ ក្នុងនោះ ថែវនៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ប្រវែង១០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្ពស់៧ម៉ែត្រ ត្រូវបានក្រុមការងារទប់ស្កាត់ហានិភ័យនៃអាជ្ញាធរជាតិអប្សរា បានធ្វើការទល់ទ្របណ្តោះអាសន្នជាបន្ទាន់។

ជាមួយគ្នានោះ អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា លោក សុខ សូសិលា មានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យមានការដាក់ទល់ទ្រជាបន្ទាន់នេះ គឺបណ្ដាលមកពីមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងរយៈ ២-៣សប្ដាហ៍កន្លងមកនេះ។

លោកថា៖ «ក្នុងរយៈពេល ២-៣សប្ដាហ៍ចុងក្រោយនេះ ភ្លៀងបានធ្លាក់ខ្លាំង ហើយទឹកហូរបាចសាចចូលសព្វផ្នែកទាំងអស់នៃថែវ នៅរួតទី១ ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត បណ្ដាលឱ្យប៉ះពាល់គ្រឹះ បង្កឱ្យផ្នែកខ្លះនៃថែវរំកិល ជញ្ជាំងហើប និងធ្នឹមចាប់ផ្ដើមញែកចេញពីគ្នា»។

លោកបន្តថា៖ «ដោយសារតែបញ្ហានេះ ក្រុមការងារទប់ស្កាត់ហានីភ័យ ក៏បានយកឈើនិងរន្ទាដែកមួយចំនួនធ្វើការទល់ទ្រជាបន្ទាន់ដើម្បីជួយសង្គ្រោះជាបណ្ដោះអាសន្ននៅមុនពេលដែលឈានទៅដល់ការសុំអនុសាសន៍ពីគណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ ថាតើត្រូវធ្វើយ៉ាងណាបន្តទៀតនោះ»។

គួរបញ្ជាក់ថា កន្លងមក ក្រុមការងារទប់ស្កាត់ហានិភ័យរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការសិក្សាលើផែនទីហានិភ័យ ដើម្បីកំណត់ឱ្យដឹងទីតាំងដែលចាំបាច់ត្រូវអន្តរាគមន៍ ក្នុងការ ទប់ស្កាត់រាល់បញ្ហាណាមួយដែលអាចកើតមានឡើងដោយយថាហេតុ។

យ៉ាងណាមិញ អាជ្ញាធរជាតិអប្សរា ឱ្យដឹងបន្ថែមថា ដើម្បីធ្វើការទប់ស្កាត់ឱ្យបានទាន់ពេលវេលា នាពេលខាងមុខ ក្រុមការងារទប់ស្កាត់ហានីភ័យ មានគម្រោងនឹងធ្វើការងារពង្រឹងធ្នឹម សសរ និងដំបូលនៃថែវរបស់ប្រាសាទអង្គរវត្ត ចំនួន ៣៨ទីតាំងបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក