ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលជាតិប្រកាសត្រៀមខ្លួនចាប់ សម រង្ស៊ី ដាក់ពន្ធនាគារ

ភ្នំពេញ៖ អគ្គនគរបាលជាតិបានថ្កោលទោសចំពោះសេចក្ដីថ្លែងការរបស់ សម រង្ស៊ី និងប្រកាសថាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ខ្លួន សម រង្ស៊ី ទៅតុលាការកាត់ទោសផងដែរ។

ក្នុងលិខិតថ្កោលទោសចុះថ្ងៃទី១៧ ខែតុលា អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានចាត់ទុកចេតនារបស់ សម រង្ស៊ី ក្នុងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលនៅឆ្នាំ២០២៣ គឺជាចេតនាបដិវត្តន៍ពណ៌ បង្កចលាចលក្នុងសង្គម ដើម្បីបំពេញមហិច្ចតាបំផ្លាញសន្ដិភាពនៅកម្ពុជា។

ក្នុងលិខិតនោះក៏បានលើកឡើងផងដែរថា នគរបាលជាតិប្ដេជ្ញាការពារនូវរដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសម្ដេចតេជោ និងគ្រួសារ ពិសេសការពារឱ្យបានដាច់ខាតនូវសន្ដិភាពទោះក្នុងតម្លៃណាក៏ដោយ។ អគ្គស្នងការក៏បញ្ជាក់ជំហរគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ។

ការថ្លែងរបស់នគរបាលជាតិនៅពេលនេះគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រកាសកំចាត់ចោលមនោគមវិជ្ជានយោបាយជ្រុលនិយមរបស់ សម រង្ស៊ី ដែលសម្ដេចថា ជានយោបាយរបស់ពូជក្បត់ជាតិ ៣ជំនាន់។

សម្ដេតេជោថា៖ «នឹងប្ដូរផ្ដាច់កំចាត់ចោលមនោគមន៍វិជ្ជានយោបាយជ្រុលនិយម នៃត្រកូលក្បត់ជាតិបីជំនាន់។ អ្នកឯងមកនិយាយអំពីត្រកូលហ៊ុនបាន ត្រកូលហ៊ុន និងត្រកូលសម អត់ដូចគ្នាទេ! ត្រកូលហ៊ុន មិនដែលចេះក្បត់ទេ! ត្រកូលហ៊ុនបានរួមចំណែកធ្វើឲ្យប្រទេសនេះរីកចម្រើន។ ត្រកូល សម ទេដែលក្បត់តាំងពីជីតា រហូតដល់ឪពុក រហូតដល់កូន»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក