ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Messi បំបែកកំណត់ត្រាពិសេសមួយនៅអាហ្សង់ទីន ក្រោយឈ្នះបូលីវៀព្រឹកមិញនេះ

ប្រេស៊ីល៖ ក្រុមជម្រើសជាតិអាហ្សង់ទីន បានបញ្ចប់ការប្រកួតក្នុងពូល A ក្នុងចំណាត់ថ្នាក់កំពូលតារាង ក្រោយពីយកឈ្នះក្រុមជម្រើសជាតិបូលីវៀ ការប្រកួតវិលជុំក្នុងពូលចុងក្រោយ នាព្រឹត្តិការណ៍ COPA America ២០២១ នេះ ខណៈប្រធានក្រុមអាហ្សង់ទីន Lionel Messi ក៏បានបំបែកកំណត់ត្រាពិសេសមួយ ក្រោយការបង្ហាញខ្លួននាព្រឹកមិញនេះផងដែរ។

ការប្រកួតព្រឹកមិញនេះ ក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានកក់កៅអីឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយរួចទៅហើយនោះ បានបន្តយកឈ្នះបូលីវៀក្នុងលទ្ធផល ៤-១ ដោយគ្រាប់បាល់របស់កីឡាករ Alenjandro Gomez , Lautaro Martinez និង Lionel Messi ២គ្រាប់ម្នាក់ឯង ខណៈដែលក្រុមបូលីវៀដែលហាលអាវទៅហើយនោះ បានតបវិញបានមួយគ្រាប់ផងដែរដោយកីឡាករ Erwin Saavedra។ 

ក្នុងការបង្ហាញខ្លួនព្រឹកមិញនេះ Lionel Messi បានបំបែកកំណត់ត្រាពិសេសមួយ ដោយក្លាយជាកីឡាករដែលបង្ហាញខ្លួនបានច្រើនប្រកួតជាងគេជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ពោលគឺ ១៤៨ប្រកួត ខណៈកំណត់ត្រាចាស់កាន់កាប់ដោយកីឡាករវ័យ ៣៧ឆ្នាំ Javier Mascherano បង្ហាញខ្លួនបាន ១៤៧ប្រកួត ហើយបច្ចុប្បន្ននេះបានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ទៅហើយ។

គួរប​​ញ្ជាក់ថា ក្រោយបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងពូល A អាហ្សង់ទីន នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិអេក្វាដ័រ ដែលជាក្រុមលេខ ៤ ពូល B ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដាខាងមុខនេះ​ នាវេលាម៉ោង ៨ព្រឹក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក