ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ចាប់អារម្មណ៍រឿងមន្ត្រីមានសមត្ថកិច្ចមូលដ្ឋានប្រើអំពាត់

(ភ្នំពេញ) ៖​ ក្រោយមានការបង្ហោះរូបភាពហូរហែរក្នុងបណ្តាញហ្វេសបុកនូវរូបភាពសមត្ថកិច្ចមូលដ្ឋានកាន់រំពាត់និងជិះម៉ូតចល័តតាមផ្លូវមក នៅមុននេះបន្តិច នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធបានប្រតិកម្មចំពោះសកម្មភាពបែបនេះ ដោយលោករដ្ឋមន្ត្រីបានសរសេរក្នុងទំព័រហ្វេសបុកផ្លូវការរបស់លោកថា  "សូមនិយាយពីរឿងមួយ : ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិភ្ជាប់ជាមួយអំពើហឹង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហឹង្សា។ កុំភ្លេចពាក្យ «បំរើប្រជាជន»។ នៅឥណ្ឌា ប៉ូលីសវ៉ៃអ្នកប្រព្រឹត្តខុស ទីបំផុតមួយសង្កាត់បះតបវិញរត់បះជើង។ មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហឹង្សាគឺអាជ្ញាធរជាអ្នកខុស។"

ភ្លាមៗនោះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់ទៅបណ្ដាញព័ត៌មានក្នុងស្រុកមួយ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះដែរថា "ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឲ្យចូលផ្ទះរបស់កងកម្លាំងមានសមត្ថកិច្ច គឺគ្រាន់តែគំរាមប្រជាពលរដ្ឋដែលនៅតែគឃ្លើនប៉ុណ្ណោះ មិនមែនជាការប្រើប្រាស់អំពើហិង្សានោះទេ"។

លោក ឃួង ស្រេង បានអះអាងទៀតថា ការកាន់រំពាននេះប្រៀបដូចជាឪពុកម្ដាយ ឬអាណាព្យាបាល ប្រដៅកូនចៅខ្លួនឯងតែប៉ុណ្ណោះ។ លោកបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋនៅតែមិនស្ដាប់អាជ្ញាធរណែនាំ ត្រូវឃាត់ខ្លួនភ្លាមៗ ហើយកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ពិសេសចាប់ផាកពិន័យតាមច្បាប់កំណត់តែម្ដង។

ការចេញមកបកស្រាយរបស់លោក ឃួង ស្រេង ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ចបានកាន់រំពាត់ ដើរគំរាមប្រជាពលរដ្ឋ ដែលនៅតែបន្ដដើរចេញក្រៅផ្ទះមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងដាក់ជាតំបន់ក្រហម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

យ៉ាងណាមិញ គេសង្កេតឃើញថា បន្ទាប់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានកាន់រំពាត់ដើរគំរាមប្រជាពលរដ្ឋនោះ ពួកគាត់ក៏មានការខ្លាចរអារ និងមិនហ៊ានចេញក្រៅផ្ទះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក