ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គពន្ធនាគាររកឃើញថា អ្នកទោសជាង ១២% ដែលមិនបានទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រព្រឹតិ្តបទល្មើសថ្មីក្រោយបានដោះលែង

ភ្នំពេញ៖ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា បានលើកឡើងថា ក្រោយការដោះលែងមានអ្នកទោសជាងចន្លោះពី ១២% ទៅ ១៤% ដែលមិនបានទទួលការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈបានប្រព្រឹតិ្តបទល្មើសជាថ្មី ដែលចំនួននេះគឺខុសគ្នាច្រើនបើធៀបនឹងអ្នកជាប់ឃុំដែលទទួលបានការបណ្ដុះបណ្ដាលមុខវិជ្ជាជីវៈ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាន ព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក នុត សាវនា បានជំរុញដល់ក្រសួងស្ថាប័នពាក់ព័ន្ធជួយជំរុញដល់ការងារបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈដល់អ្នកជាប់ឃុំទាំងអស់គ្នាដើម្បីកាត់បន្ថយការប្រព្រឹត្តិបទល្មើសនៅក្នុងសង្គម។

លោកបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានពន្ធនាគារឃើញថាក្នុងចំណោមអ្នកទោសចំនួន ១២ ០០នាក់ ដែលជាប់ឃុំ និងទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងត្រូវដោះលែង មានតែ៩៨នាក់ប៉ុណ្ណោះដែលត្រូវប្រព្រឹត្តិបទល្មើសនឹងត្រូវបញ្ជូនទៅពន្ធនាគារវិញ ខណៈអ្នកទោសដែលមិនបានទទួលការបណ្ដុះបណ្ដាលត្រូវដោះលែងចំនួន ៣៨ ០៥៩នាក់ មាន ៤ ៤៤៥បានប្រព្រឹតិ្តបទល្មើសជាថ្មី ដែលស្មើនឹងប្រមាណ ១២-១៤% ឯណោះ។

លោកថា៖ «ដើម្បីលុបបំបាត់បាតុភាពហ្នឹងទាល់តែស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំក្រសួងការងារ ក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល ហើយនិងអង្គការដៃគូរគាត់ចូលរួមទាំងអស់គ្នាហើយក្នុងហ្នឹងទៀតក៏មានគ្រឹះស្ថានសាសនាដែលមានដូចជាព្រះសង្ឃ ខាងកាតូលិកក្ដី ខាងឥស្លាមក្ដី គាត់ចូលរួមទាំងអស់គ្នាដើម្បីបណ្ដុះបណ្ដាលលើកទឹកចិត្តឱ្យមនុស្សកែខ្លួន»

គិតមកដល់ឆ្នាំ២០២២ មានកម្ពុជាមានជាប់ឃុំចំនួន ៣៨ ០៤៥នាក់ និងបានបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈបានចំនួន ១១ ១៦៦នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក