ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កុមារ និងពលរដ្ឋ ៦នាក់ដែលរួចខ្លួនពីករណីលិចទូកស្រុកលើកដែកទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

កណ្ដាល៖ កាកបាទក្រហមកម្ពុជា បានចុះផ្ដល់អំណោយជាគ្រឿងបរិភោគនិងថវិកា ដល់កុមារចំនួន ៤នាក់ និងពលរដ្ឋរួមដំណើរលើទូក ២នាក់ផ្សេងទៀត ដែលនៅរស់រានមានជីវិតក្នុងឧប្បទ្ទេវហេតុលិចទូកដរ នៅស្រុកលើកដែក។

កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ បានបន្តចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគឧបភោគ ក៏ដូចជាថវិកា ដើម្បីឧបត្ថម្ភដល់កុមារចំនួន ៤នាក់ដែលនៅរស់រានមានជីវិត។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អ្នកដែលរស់រានមានជីវិតពីហេតុការណ៍នេះ ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងថវិកា ២លានរៀល ក្នុងនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភបន្ថែម ដោយក្នុងម្នាក់ទទួលបានថវិកា ១លានរៀល។

ក្នុងនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា បានទៅដល់គេហដ្ឋានរបស់ជនរងគ្រោះផ្ទាល់ ដែលស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្នុងគោលបំណងលើកទឹកចិត្តដល់កុមារដែលរួចផុតពីការស្លាប់ដោយហេតុការណ៍នេះ។

ជាមួយគ្នា អគ្គលេខាធិការរងទី១ លោកស្រី ម៉ែន នារីសោភ័គ ក៏បាននាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យផ្ដាំ សួរសុខទុក្ខ និងចាត់ទុកអ្នកដែលរួចជីវិតពីគ្រោះដ៏សង្វេគមួយនេះ សុទ្ធសឹងជាអ្នកមានបុណ្យវាសនាខ្ពស់។

មួយវិញទៀត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្ថែមថា ចៅៗដែលជាសិស្សានុសិស្ស ត្រូវបន្តថែទាំសុខភាព ប្រឹងប្រែងសិក្សារៀនសូត្រ ក៏ដូចជា ប្រុងប្រយ័ត្នចំពោះចរាចរណ៍ផ្លូវទឹកនៅពេលឆ្លងទៅសិក្សា ដោយពាក់អាវពោងជាប្រចាំ ដើម្បីកុំឱ្យជួបគ្រោះអកុសលបែបនេះទៀត។

យ៉ាងណាមិញ ចំពោះអ្នកប្រកបរបរអាជីវកម្មទូកចម្លង ត្រូវមានអាវពោងសម្រាប់ការពារគ្រប់គ្រាន់ និងត្រូវពិនិត្យបច្ចេកទេសទូកឱ្យបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ដោយថា យើងមានច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយ ប៉ុន្តែក៏ត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍តាមផ្លូវទឹកផងដែរ។

កាកបាទក្រហមកម្ពុជា ឱ្យដឹងបន្ថែមថា កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រី យកអំណោយឧបត្ថម្ភ ជូនដល់គ្រួសារសពទាំង១១នាក់ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល ក្នុងនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានឧបត្ថម្ភបន្ថែម ក្នុងគ្រួសារនីមួយៗ នូវ ថវិកាចំនួន ២លានរៀលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក