កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ម្ចាស់ទូក និងអ្នកបើកទូកសរុប ៣នាក់ ត្រូវបានព្រះរាជអាជ្ញាខេត្តកណ្តាលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅបន្តចាត់ការតាមនីតិវិធីច្បាប់

កណ្តាល៖ ម្ចាស់ទូកចំនួន ២នាក់ និងអ្នកបើកទូកម្នាក់ ដែលជាប់ពាក់ព័ន្ធ និងស្ថិតក្នុងឧបទ្ទវហេតុលិចទូកដទទឹង ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ត្រូវបានព្រះរាជអាជ្ញាខេត្តកណ្តាលអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញ។ ប៉ុន្តែពួកគេនៅតែបន្តរង់ចាំព្រះរាជអាជ្ញាកសាងសំណុំរឿងចាត់កាត់តាមនីតិវិធីច្បាប់។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី បានប្រាប់ដល់អ្នកសារព័ត៌មាន EAC តាមតេឡេក្រាមថា នៅថ្ងៃទី១៧ ខែតុលា ព្រះរាជអាជ្ញាខេត្តបានអនុញ្ញាតឱ្យពួកគេទាំង៣នាក់នោះវិលត្រឡប់ទៅផ្ទះសិន គឺមិនមែនថាមិនចាត់ការតាមនីតិវិធីច្បាប់នោះទេ ពោលនៅតែបន្តកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់។

លោកបានថ្លែងថា៖ «ការងាររឿងលិចទូក គឺឯកឧត្តមព្រះរាជអាជ្ញា អនុញ្ញាតឲ្យវិលទៅផ្ទះបណ្តោះអាសន្ន ឯសំណុំរឿងបន្ត និងចាត់ការនីតិវិធីច្បាប់ គឺបានន័យថា មិនមែនមិនចាត់ការទេ។ ព្រះរាជអាជ្ញាជម្រើសមិនឃាត់ ដោយអនុញ្ញាតឲ្យផ្ទះជាបណ្តោះអាសន្ន ឯសំណុំរឿងនៅចាត់ការតាមនីតិវិធីច្បាប់»។

អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានគូសបញ្ជាក់ថា គ្រួសារនៃជនរងគ្រោះក្នុងហេតុការណ៍លិចទូកទាំង១៥នាក់នោះមិនបានប្តឹងផ្តល់លើម្ចាស់ទូក និងអ្នកបើកទូកទាំង៣នាក់នោះឡើយ ពីព្រោះពួកគេយល់ឃើញ អ្នកទាំង៣នាក់នោះមិនមានចេតនាធ្វើឱ្យកើតមាននូវឧបទ្ទវហេតុនេះឡើយ។

សូមបញ្ជាក់ថា ម្ចាស់ទូកដទទឹងចំនួន២នាក់ ត្រូវបានឃាត់ខ្លួនដើម្បីមកសាកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកលើកដែកកាលពីថ្ងៃទី១៤ ខែតុលា ហើយអ្នកបើកបរទូកដែលស្ថិតក្នុងហេតុការណ៍ត្រូវបាននាំខ្លួនមកសាកសួរផងដែរកាលពីថ្ងៃទី១៥ ខែតុលា៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក