ភ្នំពេញ៖ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ បានប្រកាសប្រឆាំងដាច់ខាតនិងថ្កោលទោសចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៉ី ដែលបានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូកាលពីថ្មីៗនេះ។
ញ្ញត្តិថ្កោលទោស របស់កងយោធពលលខេមរភូមិន្ទ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឱ្យដឹងថា កងយោធពលខេមរភូមិន្ទ បានត្រៀមខ្លួនជាស្រេច ដើម្បីកម្ទេចចោលភ្លាមទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួក ដែលចង់ធ្វើបដិវត្តពណ៍ បំផុសបំផុល បង្កចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ដែលរកបានមកដោយលំបាក។
ញ្ញត្តិដដែលឱ្យដឹងថា កងយោធពលខេមរភូមិន្ទ នឹងប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមាន នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននាពេលអនាគតផងដែរ។
ក្នុងនោះ កងយោធពលខេមរភូមិន្ទ ក៏បានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការចាប់ខ្លួនភ្លាម និងតុលាការចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត ដោយគ្មានការលើកលែង នៅពេលដែលមេក្រុមឧទ្ទាម ទណ្ឌិត សម រង្សី និងបក្សពួកជាន់ដីកម្ពុជា។
ក្នុងញ្ញតិ្តដដែលនោះ ឱ្យដឹងបន្ថែមថា កាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ និងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលឆ្នាំ២០២៣ និងបាន ញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យធ្វើការបះបោរ ក៏ដូចជាប្រមាថដោយអសីលធម៌ចំពោះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជា៕