ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបើករថយន្តបុករះកន្លែងលក់បន្លែនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ អាជ្ញាធរបានបញ្ជូនបុរសជនជាតិចិនម្នាក់ទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ក្រោយពីបានបើករថយន្តបុករះកន្លែងលក់បន្លែនៅតាមចិញ្ចើមថ្នល់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីម៉ោង៤ទាបភ្លឺ ចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បណ្តាលឱ្យពលរដ្ឋប្រមាណ ១០នាក់រងរបួសធ្ងន់ និងស្រាល។

លោក បេង ដាណារ៉ា ស្នងការរងទទួលដឹកនាំអធិការខណ្ឌច្បារអំពៅ បានថ្លែងប្រាប់អ្នកសារព័ត៌មាន EAC ថា ក្រោយពីមានហេតុការណ៍បុករះលើពលរដ្ឋដែលជាម្ចាស់អាជីវករលក់បន្លែនៅខណ្ឌច្បារអំពៅភ្លាមៗ អាជ្ញាធរបានបញ្ចូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំ និងអនុវត្តតាមផ្លូវច្បាប់។

គូសបញ្ជាក់កាលពីយប់ទាបភ្លឺ មានបុរសជនជាតិចិនម្នាក់បានបើករថយន្តទាំងស្រវឹងបុករះ និងអូសម៉ូតូ រ៉ឺម៉ក កង់បីឥណ្ឌាជាច្រើនគ្រឿង បណ្តាលឱ្យពលរដ្ឋជាច្រើននាក់រងរបួសធ្ងន់ និងស្រាល និងខូចខាតបន្លែរបស់អាជីវករ។ ភ្លាមៗពលរដ្ឋដែលរងរបួសត្រូវបានពលរដ្ឋផ្សេងៗបញ្ជូនទៅសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក