ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោផ្ដាំដល់មន្ត្រីក្រសួងកសិកម្មនិងអាជ្ញាធរដែនដី មិនត្រូវជិះសេះមើលផ្កាទេតែត្រូវនៅឱ្យជាប់ជាមួយពលរដ្ឋរងគ្រោះទឹកជន់លិច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអាជ្ញាធរដែនដី ត្រូវនៅកៀកប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ជានិច្ចនិងវាយតម្លៃជាបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៦ពាន់នាក់នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរដែនដី ត្រូវនៅកៀកជិតប្រជាពលរដ្ឋជានិច្ច ក៏ដូចជាធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវ និងអន្តរាគមន៍បន្ទាន់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ។

សម្ដេចមានប្រសាសន៍ថា៖ «ហើយសូមផ្ដាំទៅមន្រ្តីកសិកម្មទាំងអស់ ក៏ដូចជាអាជ្ញាធរដែនដី មិនមែនជិះសេះមើលផ្កាទេ ត្រូវនៅឱ្យជាប់ជាមួយប្រជាពលរដ្ឋ វាយតម្លៃឱ្យត្រូវហើយនៅកៀកកិតជាមួយគាត់។ជួនកាលពូជដាក់ទៅ វាមិនដុះ ហើយជួនកាលវាអាច ពូជខ្លះវាទិញមុន ទិញក្រោយ វាមិនដុះ បើវាមិនដុះ ទៅដោះស្រាយយ៉ាងម៉េចទៀត»

ក្នុងនោះ សម្ដេច បានបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈនេះ គឺត្រូវទាមទារឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ និងធ្វើអន្តរាគមន៍បន្ទាន់ ដោយក្រសួងមិនអាចពន្យារពេលបាននោះឡើយ។

ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ក៏ដូចជាកាកបាទក្រហមកម្ពុជា ដែលបានធ្វើការចែកជូនជាជំនួយអង្ករ សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

សម្ដេចតេជោ បានគូសបញ្ជាក់ថា បើប្រៀបធៀបនឹងស្ថានភាពទឹកជំនន់រវាងឆ្នាំ២០២០ និងក្នុងឆ្នាំនេះ គឺវាមានលក្ខណៈខុសគ្នា ដោយថាកាលពីឆ្នាំ២០២០ រដ្ឋាភិបាលបានធ្វើការអន្តរាគមន៍ទូទៅ ប៉ុន្តែឆ្នាំ២០២២ រដ្ឋាភិបាល ត្រូវធ្វើអន្តរាគមន៍ចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ធ្ងន់ធ្ងរជាមុនសិន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក