ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីបង្ហើបថា គុកបានត្រៀមរួចសម្រាប់ សម រង្ស៉ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថារាជរដ្ឋាភិបាលកម្ពុជាបានត្រៀមគុកជាពិសេសមួយសម្រាប់ សម រង្ស៊ី រួចហើយ ប្រសិនជាទណ្ឌិតរូបនេះបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ សម្ដេចក៏ជំរុញឲ្យទណ្ឌិតរូបនេះអញ្ជើញមកកាន់កម្ពុជាបានឆាប់ផងដែរ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រងព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចមិនបានហាមឃាត់ សម រង្ស៊ី មិនឱ្យចូលស្រុកនោះទេ ហើយថាយន្តហោះណាក៏ដោយក៏អាចដឹក សម រង្ស៊ី ចូលស្រុកផងដែរ តែអ្វីដែលស្វាគមន៍ សម រង្ស៊ី នៅពេលដែលមកដល់ព្រលានយន្តហោះកម្ពុជានោះគឺមានតែខ្នោះដៃប៉ុណ្ណោះ។

សម្ដេចថា៖ «អត់រួចខ្លួនទេអាពៅ! ហើយកុំសង្ឃឹមលើ ហ៊ុន សែន ចុះហត្ថលេខាលើកលែងទោសអោយអ្ហែងឲ្យសោះ! អ្នកណាចង់ដឹកក៏ដឹកមកអត់បញ្ហា។ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា ពេលមកដល់ត្រូវតែជាប់ខ្នោះហើយបញ្ចូលគុក ហើយគុកមួយណាខ្ញុំមិនប្រាប់ទេ ព្រោះបានរៀបចំត្រៀមរួចហើយវាអត់មានការចាំបាច់អីពិបាកនោះទេ»

បច្ចុប្បន្នទណ្ឌិតសមរង្ស៊ីកំពុងរងបណ្ដឹងនៅតុលាការរាប់មិនអស់ដែលមានខ្លះបានចូលជាសាលក្រមរួចទៅហើយ។ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សម រង្ស៊ី ក៏បានប្រកាសចូលស្រុកវិញដែរតែមកបានត្រឹមប្រទេសឥណ្ឌូនេស៊ីតែប៉ុណ្ណោះ ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក