ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្ដែងការសោកស្ដាយចំពោះការបាត់បង់ជីវិតសិស្សដែលបានលិចទូកនៅក្នុងខេត្តកណ្ដាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងការសោកស្ដាយមនិងក្រើនរំលឹកឲ្យអាជ្ញាធរមានការបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ជាពិសេសនៅក្នុងពេលដែលមានទឹកជំនន់ ដើម្បីការពារអាយុជីវិតពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ព្រឹកថ្ងៃទី១៧ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលប្រមាណ ១០វិនាទីដើម្បីគោរពវិញ្ញាណក្ខន្ធដល់សិស្សទាំង ១១នាក់ដែលបានស្លាប់ក្នុងហេតុការណ៍លិចទូកក្នុងស្រុកលើកដែក ខេត្តកណ្ដាល។ 

សម្ដេចបានចាត់ទុកហេតុការណ៍នេះ គឺជាសោកនាដកម្មមួយសម្រាប់ប្រទេសកម្ពុជា ក្នុងនោះផងដែរសម្ដេចក៏បានថ្វាយអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមរំលែកទុក្ខក៏ដូចជាចូលរួមជួយទៅដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ 

សម្ដេចក៏លើកឡើងផងដែរថា ព្រឹត្តិការណ៍នេះក៏បានបង្ហាញពីស្មារតីសាមគ្គីភាពក្នុងចំណោមរបស់ប្រជាជនកម្ពុជាដែលបានឈឺឆ្អាលទៅលើសុខទុក្ខរបស់ប្រជាជន។ 

ករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោងប្រមាណ ៧ល្ងាច​ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យលិចទូកដរ បានបណ្ដាលឱ្យសិស្សសាលាចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិត។ 

បច្ចុប្បន្នអាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទូក និងអ្នកបើកបរទូកសរុបចំនួន ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីសួរនាំ៕ 

PHOTO: EAC NEWS

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក