ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស.ស.យ.ក ប្រារព្ធពិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ»

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រារព្ធពិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ក្នុងសាលាធម្មសភានៃវត្តបុទុមវត្តីរាជវរារាម។

កម្មវិធីនេះរៀបចំឡើងដើម្បីបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោរពេញដោយអត្ថន័យទូន្មានដែលបានឆ្លាក់លើផ្ទាំងសិលា ដែលជាព្រះរាជឱង្ការរបស់ព្រះអង្គដែលបានធ្លាក់លើផ្ទាំងសិលានៅសួនច្បារ ព្រះរាជបណ្ដាំ។ ជាពិសេសដើម្បីរំលឹកពីគំរូវីរភាព និងការសម្ដែងនូវមនោសញ្ចេតនាកតញ្ញូកតវេទីប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់ថ្វាយព្រះមហាករុណាទិគុណដ៏ប្រសើរថ្លៃថ្លា ជាមួយនឹងសេចក្ដីអំណរព្រះរាជគុណជាអនេកអន័គ្ឃគ្មាន ថ្ងៃបំភ្លេចបាន។

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងភិក្ខុវជិរប្បញ្ញោ គូ សុភាព រូមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនបានយាងចូលរួមក្នុងកម្មវិធី «សមាធិរលឹកដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ» ដើម្បីថ្វាយគ្រឿងសក្ការៈ និងធ្វើសមាធិសូត្រសត្តប្បករុណាភិធម្មបង្សុកូលឧទ្ទិសមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋបានយាងគង់ប្រថាប់សោយសុខក្នុងព្រះបរមសុខដ៏ខ្ពង់ខ្ពស់។

កម្មវិធីនេះជាផ្នែកមួយនៃ ព្រះរាជកម្មវិធី «១០០ព្រះវស្សា នៃព្រះបិតាឯករាជ្យជាតិ» ដោយទទួលបានការសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការគាំទ្រ និងព្រះបរមរាជានុញ្ញាតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលនឹងត្រូវបានរៀបចំឡើងដោយ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយការចូលរួមសហការរៀបចំពី ក្រសួង ស្ថាប័នពាក់ព័ន្ធ។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ គឺជាខួប១០ឆ្នាំគត់ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ប្រជារាស្រ្ត មន្រ្តីរាជការ និងថ្នាក់ដឹកនាំរាជធានី-ខេត្តទាំងអស់ បានអញ្ជើញទៅដាក់កម្រងផ្កាចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គនៅមណ្ឌលព្រះបរមរូបព្រះបរមរតនកោដ្ឋ ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យរាជធានីភ្នំពេញ ដើម្បីសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក