ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ក្នុងនាមជាជាអ្នកដឹកនាំការអាកាត់ទាំងអស់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ

កណ្ដាល៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ធ្វើជាអ្នកដឹកនាំត្រូវហ៊ានអារកាត់ដើម្បីដោះស្រាយបញ្ហាធំ ប៉ុន្តែការអារកាត់ត្រូវឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាប្រាសាទព្រះគន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តវេទ្បុវ័ន ស្ថិតក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដោយរំលឹកអំពីការសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន លើនយោបាយឈ្នះឈ្នះដែលអនុញ្ញាតឲ្យកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយនឹងកងទ័ពរាជរដ្ឋាភិបាលកម្ពុជា។

លោកបានលើកឡើងថា នៅពេលនោះរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រងទឹកដីជាង៨០% រួមទាំងកម្លាំងទ័ពដែលមានអំណាចលើខ្មែរក្រហម ក៏ប៉ុន្តែនៅពេលនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចថាការធ្វើសង្គ្រាមរវាងខ្មែរនិងខ្មែរគួរតែបញ្ឈប់ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាពដល់ប្រទេសឡើងវិញ។

លោកថា៖ «សម្ដេចតេជោប្រកាន់ជំហរមួយថា ពិតណាស់! យើងត្រូវលះបង់ដើម្បីផលប្រយោជន៍មួយចំនួនឲ្យទៅភាគីខ្មែរក្រហម។ ទឹកដីមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឲ្យគាត់បន្តគ្រប់គ្រងទៀតចុះ កងទ័ពមួយចំនួនដែលគាត់ធ្លាប់គ្រប់គ្រងឲ្យគាត់បំពាក់ចុះ វាអត់ខាតទេរបស់ខ្មែរយើងតើ។ តែបើឱ្យយើងលើកទ័ពទឹកកំទេចគាត់ខ្មែរកំទេចខ្មែរតើពេលណាបានចប់?»

លោកថាដោយសារការសម្រេចនេះហើយ ទើបធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពឡើងវិញបន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលជាង ៥០០ឆ្នាំនៃប្រវត្តិសាស្រ្ត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ។

នយោបាយ ឈ្នះ ឈ្នះ បានធ្វើឱ្យកម្ពុជាត្រលប់ជាប្រទេសមានសុខសន្ដិភាព ការរួបរួមជាតិឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបែកបាក់អស់ជាង៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក