ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរឃាត់ខ្លួនម្ចាស់ទូកនិងអ្នកបើកទូកសរុបចំនួន ៣នាក់ពាក់ព័ន្ធឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែក

កណ្តាល៖ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ទូក និងអ្នកបើកបរទូកសរុបចំនួន ៣នាក់ទៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីសួរនាំអំពីហេតុការណ៍លិចទូកដែលបណ្តាលឱ្យសិស្សចំនួន ១១នាក់បានស្លាប់ និងរស់រានមានជីវិតចំនួន ៤នាក់កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

អធិការដ្ឋាននគរបាលស្រុកលើកដែក លោកវរសេនីយ៍ឯក អាំ ធូ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទូកចំនួន ២នាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ និងសាកសួរអ្នកបើកបរទូកម្នាក់ស្ថិតនៅក្នុងហេតុការណ៍លិចទូក ហើយរស់រានមានជីវិតដែលកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកលើកដែកនៅព្រឹកថ្ងៃទី១៥ ខែតុលា។

លោកវរសេនីយ៍ឯក អាំ ធូ បានប្រាប់ថា៖ «យើងបានឃាត់ខ្លួនម្ចាស់ទូកមកសាកសួរនាំ ហើយយើងក៏បានទៅដល់មន្ទីរពេទ្យបង្អែកសួរនាំទៅអ្នកបើកបរទូកដែលនៅមានជីវិត ហើយយើងក៏បន្តសួរនាំទៅក្មេងៗដែលនៅរស់ ដើម្បីសួរនាំរកមូលហេតុពិតប្រាកដ»។

អធិការដ្ឋាននគរបាលស្រុកលើកដែក បានប្រាប់មូលហេតុដែលបណ្តាលឱ្យលិចទូក គឺដោយសារតែម្ចាស់ទូកប្រើប្រាស់ទូកដែលមានសភាពទ្រុឌទ្រោម ចាស់ បែកបាក់ ជាហេតុធ្វើឱ្យទឹកចូលទូក ដែលបណ្តាលឱ្យក្មេងៗស្លន់ស្លោ ទើបនាំឱ្យកើតមាននូវឧបទ្ទវហេតុលិចទូកបែបនេះ រួមផ្សំទាំងអ្នកបើកទូកបើកក្នុងល្បឿនលឿន ខ្វះបច្ចេកទេសត្រឹមត្រូវ ពីព្រោះតែអ្នកបើកបរគឺជាក្មេងអាយុត្រឹម ១០ឆ្នាំជាងប៉ុណ្ណោះ។

គូសបញ្ជាក់ថា សាកសពក្មេងសិស្សសាលាទាំង១១នាក់ត្រូវបានរកឃើញជាបន្តបន្ទាប់ចាប់ពីល្ងាចថ្ងៃទី១៣ ដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក