ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៥នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះនាំចូលថ្មី១ ករណី និងមានអ្នកជំងឺជាសះស្បើយចំនួន ១០នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១៥ តុលា ២០២២ ។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៦៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៨៣៤នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១៤៤ករណី(ជាប្រភេទអូមីក្រុង) ៕