ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ព្រះជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានប្រសូត្រ នៅ ថ្ងៃ អង្គារ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ ត្រូវ នឹង ថ្ងៃ១១ កើត ខែ កក្ដិក ឆ្នាំ ច ចត្វា ស័ក ព.ស. ២៤៦៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់បានចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១និង២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ចាប់ពី ឆ្នាំ ១៩៣០ ដល់ ឆ្នាំ ១៩៤០ ព្រះអង្គបានចូលសិក្សា នៅ សាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។ បន្ទាប់មក ទ្រង់ បាន បន្ត ការ សិក្សា នៅ វិទ្យាល័យ បារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។ ក្នុងនោះ នៅ ឆ្នាំ ១៩៤៦ និង ១៩៤៨ ព្រះអង្គ បាន បន្ត ការ សិក្សា ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ នៅ សាលាអនុវត្តទ័ពសេះ និងកងរថពាសដែក នៅសូមៀរ ប្រទេសបារាំង។

ព្រះបរមរតនកោដ្ឋ សព្វព្រះទ័យខាងតន្ត្រី ដោយព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុន ក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។

ព្រះអង្គបានក្លាយ ជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំនិងសម្ដែង កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយ នឹងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាព ជាឯកសារ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នានានៅកម្ពុជា។ ក្នុងនោះ ភាពយន្តឆ្នាំ១៩៦៦ របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ត្រូវបានដាក់បញ្ចូលទៅក្នុង មហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥ ក្នុងឆ្នាំ១៩៦៧។

គួរឱ្យដឹងថា ព្រះ អង្គត្រូវបាន ឡើង គ្រង រាជសម្បត្តិ នៅ ថ្ងៃ ទី ២៨ ខែ តុលា ឆ្នាំ ១៩៤១ ក្រោមការជ្រើសតាំង និងថ្វាយព្រះរាជឋានៈ ព្រះអង្គជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ កាលពីខែមេសា ឆ្នាំ១៩៤១។

ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺ ជា ឥស្សរជន លេចធ្លោមួយអង្គ ក្នុង ឆាកនយោបាយ កម្ពុជា ដែលព្រះអង្គបានឡើងសោយរាជ្យចំនួន ២លើក ដែលលើកទីមួយចាប់ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៥៥ និងលើកទី២ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤។

ព្រះអង្គ គឺ ជា តួអង្គ និង ជា សាក្សី ដ៏សំខាន់មួយក្នុង ប្រវត្តិសាស្រ្តខ្មែរ សម័យ ទំនើប ដែលរាប់ចាប់តាំង ពី កម្ពុជា ក្រោម អាណានិគម បារាំង សម័យ រុងរឿង ក្រោយ ឯករាជ្យ ទំព័រ ខ្មៅ ងងឹត នៃ របបខ្មែរ ក្រហម រហូតដល់ យុគសម័យ សន្តិភាព ការផ្សះផ្សារ ជាតិ និង ការ បង្កើត របបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ នៅ ក្នុង ទសវត្សរ៍ ទី ៩០។

ស្នាព្រហ្តសំខាន់ៗ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។

ក្នុង ឆ្នាំ ១៩៤៧ ព្រះអង្គ ទទួលបានជោគជ័យ ក្នុង ការ ទាមទារ ឲ្យ ថៃ សង មកកម្ពុជា វិញ ជា ដាច់ ខាត នូវ ខេត្ត ខ្មែរចំនួន ៣ គឺខេត្ត បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ដែល ថៃឡង់ដ៍ បាន យក ពី កម្ពុជា ក្នុង ពេល មាន ចម្បាំង សកលលោក លើក ទី ២។

ក្នុងឆ្នាំ ១៩៤៩ ព្រះអង្គ បាន ទាមទារ ឲ្យ ប្រទេស បារាំង បញ្ឈប់ នូវ សន្ធិសញ្ញា អាណាព្យាបាល ដែល បាន ចុះ ហត្ថលេខា នៅ ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤។ ក្នុងឆ្នាំដដែល ព្រះអង្គ បាន ឡាយ ព្រះហត្ថលេខា លើ សន្ធិសញ្ញា ឯករាជ្យ ដែល ប្រទេស បារាំង ព្រម ទទួល ស្គាល់ តាម ផ្លូវ ច្បាប់ នូវ ឯករាជ្យ របស់ ព្រះរាជាណាចក្រ កម្ពុជា។ សន្ធិសញ្ញា ឆ្នាំ ១៩៤៩ នេះបានលុប ចោល នូវ សន្ធិសញ្ញា អាណាព្យាបាល ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤។

គួរបញ្ជាក់ថា ចាប់ពី ឆ្នាំ ១៩៥២ ដល់ ១៩៥៣ ព្រះអង្គ បាន យាង បំពេញ ព្រះរាជបូជនីយកិច្ច ទាមទារ កេតនភណ្ឌ ឯករាជ្យ ១០០ ភាគរយ ជូន ជាតិ មាតុភូមិ។

ក្នុងនោះ នៅ ថ្ងៃ ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយ ស្នា ព្រះហស្ថ ដ៏ ឧត្ដុង្គឧត្ដម របស់ ព្រះអង្គ ព្រះរាជអាណាចក្រ កម្ពុជា បាន ទទួល ឯករាជ្យ ទាំង ស្រុង ពី សាធារណរដ្ឋ បារាំង។ គ្រានោះ ប្រជារាស្ត្រ កម្ពុជា ទូទាំង ប្រទេស បានថ្វាយ ព្រះ កិត្តិនាម ព្រះអង្គ ជា " ព្រះ មហាវីរបុរស ជាតិ - ព្រះ បិតា ឯករាជ្យ ជាតិ "។

ជាមួយគ្នានោះ នៅក្នុងឆ្នាំ១៩៥៥ ក្រោយប្រទេសទទួលបាន ឯករាជ្យរយៈពេល ២ឆ្នាំពីបារាំង ទ្រង់បានដាក់រាជ្យថ្វាយ ព្រះបិតាគឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីបង្កើតនិងដឹកនាំ ចលនាសង្គមរាស្រ្តនិយម។

ក្រោយកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាប្រមុខរដ្ឋអស់រយៈពេល ១៥ឆ្នាំ ព្រះអង្គទ្រង់ត្រូវបានក្រុមសេនាប្រមុខលន់ នុល និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីដំណែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅពេលដែលព្រះអង្គកំពុងទស្សនៈកិច្ច នៅទីក្រុង ម៉ូស្គូ សហភាពសូវៀត។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ព្រះអង្គបានឡើងគ្រងរាជ្យ ម្តងទៀត ក៏ប៉ុន្តែ ការគ្រងរាជ្យ ជា លើកទីពីរនេះ គឺ ធ្វើឡើង ក្នុង ក្របខ័ណ្ឌ នៃ របបរាជានិយម អាស្រ័យ រដ្ឋធម្មនុញ្ញ ដែល មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ ទី២ គឺព្រះមហាក្សត្រ ទ្រង់ គ្រងរាជ្យ តែ មិន កាន់ អំណាច។ បន្ទាប់ពីឡើង សោយរាជ្យបានរយៈពេល ១១ឆ្នាំ ព្រះអង្គក៏បានប្រកាសដាក់រាជ្យជាថ្មីម្តងទៀត នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០០៤ ទៅឲ្យព្រះបាទ នរោត្តម សីហមុនី។

ព្រះបាទ នរោត្តម សីហនុ ទ្រង់បានយោងចូលទិវង្គត ក្នុងអំឡុងពេលដែលព្រះអង្គបានយាងទៅព្យាបាលព្រះរាជសុខភាពនៅក្នុងប្រទេសចិន។ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួនរបស់ព្រះអង្គនៅពេលនោះ រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និងព្រះសម្ពាធខ្ពស់។

នៅថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ត្រូវបានប្រសិទ្ធិនាម ជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហមុនី ជាមួយគោរម្យងារ ព្រះករុណា ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក