ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីបំផុត រកឃើញសាកសពសិស្សប្រុសដែលជាជនរងគ្រោះទី១១ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុលិចទូក

កណ្តាល៖ ទីបំផុតប្រតិបត្តិការរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកនៅស្រុកលើកដែកត្រូវបានបញ្ចប់ ក្រោយពីអាជ្ញាធរបានរកឃើញសាកសពសិស្សប្រុសឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ ដែលជាជនរងគ្រោះទី១១ ក្នុងចំណោមជនរងគ្រោះទាំង១៥នាក់ ក្នុងនោះចំនួន ៤នាក់រស់រានមានជីវិត។

សាកសពជនរងគ្រោះចុងក្រោយនេះ រកឃើញនៅវេលាម៉ោង៦ និង១៥នាទីព្រឹក។ នេះបើយោងតាមការផ្សាយព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងចំណោមជនរងគ្រោះទាំង១៥នាក់នោះ (សិស្សស្រីចំនួន ៤នាក់) មានសិស្សានុសិស្សចំនួន ១៣នាក់ រៀននៅវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ និងរៀននៅបឋមសិក្សា ហ៊ុន សែន កោះចំរើន និង២នាក់ទៀតជាអ្នកបញ្ជាទូក។ ពួកគេមានអាយុចាប់ពី១២ឆ្នាំ ដល់១៦ឆ្នាំ ហើយពួកគេសុទ្ធសឹងតែជាអ្នករស់នៅទីតាំងកន្លែងកើតហេតុទាំងអស់។

ជនរងគ្រោះដែលបានស្លាប់ទាំង១១នាក់ ក្នុងនោះមានសិស្សស្រីចំនួន ៣នាក់។ ចំណែកជនរងគ្រោះដែលរួចផុតពីអាយុជីវិតទាំង៤នាក់នោះ មានម្នាក់ជាសិស្សដែលរៀនថ្នាក់ទី៦នៃសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន និង៣នាក់ទៀតជាសិស្សរៀនថ្នាក់ទី៧ និងទី៨ នៃវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា សាកសពដែលបានរកឃើញទាំង១០នោះ ត្រូវបានបូជានៅល្ងាចថ្ងៃទី១៤ ខែតុលា និងធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីមានហេតុការណ៍នេះ លោកអភិបាលខេត្តបានណែនាំឱ្យម្ចាស់ទូកទាំងអស់ត្រូវត្រៀមអាវពោងដើម្បីសង្រ្គោះក្នុងហានិភ័យណាមួយ។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យមានការរឹតបន្តឹង និងត្រូវធានាថាអ្នកបើកទូកមានជំនាញបើកបរ។

គូសបញ្ជាក់ថា ក្នុងហេតុការណ៍នោះដែរ អាជ្ញាធរក៏បានរកឃើញម៉ូតូរ៉ឺម៉កចំនួន ១គ្រឿង ម៉ូតូចំនួន ១គ្រឿង និងកង់ចំនួន ១២គ្រឿង ដែលជារបស់បន្សល់ទុកពីជនរងគ្រោះសម្រាប់ប្រើប្រាស់ជាមធ្យោបាយ រួមទាំងកាតាបជនរងគ្រោះផងដែរ។

គ្រួសារនៃសពជនរងគ្រោះទាំង១១នាក់នោះ ក្នុងមួយគ្រួសារសពទទួលបានថវិកាចំនួន ២០លានរៀលពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថែមថវិកាចំនួន ៤លានរៀលទៀតពីលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកលើកដែក និងចំនួន ៤លានរៀលទៀតពី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្តាល និងអនុសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរួមគ្នាផ្តល់ថវិកាចំនួន ៧០០ដុល្លារ និងអំណាយផ្សេងៗផងដែរ។ រួមទាំងថវិកាជាច្រើនទៀតពីសប្បុរសជនដទៃទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក