ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក និងម៉ាស៊ីនទូក ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ទូក និងម៉ាស៊ីនទូកចំនួន ៣គ្រឿង ជាអំណោយរបស់អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងារ នាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ ជាពិសេសក្នុងសកម្មភាពមនុស្សធម៌បម្រើប្រជាជនដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

តាមរយៈក្រុមការងារជំនួយការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនឹករឮកពីសំណាក់លោកឧត្តមសេនីយ៍ឯក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី សង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

ឧត្ដមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខការរស់នៅរបស់កងទ័ព និងប្រជាជន។ ជាក់ស្តែងលោកមេបញ្ជាការបានផ្តល់ទូក និងម៉ាស៊ីនទូកចំនួនបីគ្រឿងបន្ថែមនាពេលនេះ ថាពិតជាជំនួយចាំបាច់មិនអាចខ្វះបាន សម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ លឿន រហ័ស ឆ្លើយតបបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាចាំបាច់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក