ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទ័ពពិសេសជើងគោកចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល

កណ្ដាល៖ កងកម្លាំងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បំពាក់ដោយសម្ភារៈមុជទឹក ដឹកនាំដោយឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានចុះជួយស្វែងរកសពសិស្សសាលា ករណីលិចទូកដរនៅស្រុកលើកដែក នាយប់ថ្ងៃព្រហស្បតិ៍ត្រូវទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២:៣០នាទី ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ករណីខាងលើនេះបណ្ដាលឱ្យលិចទូកដរ និងបាត់ខ្លួនសិស្សសាលាចំនួន ១៥នាក់ និងម្ចាស់ទូកបានលេច។ ដោយទទួលបានបទបញ្ជាពីឯកឧត្តមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋាន កម្លាំងបញ្ជាការដ្ឋានទ័ពពិសេសចំនួន ២២នាក់ បានសហការជាមួយកម្លាំង CMAC និងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះប៉េសកកម្ម ប្រតិបត្តិការរុករកនិងសង្គ្រោះជនរងគ្រោះ នៅការដ្ឋានទី៥ នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ជាលទ្ធផល កម្លាំងនៃបញ្ជាការដ្ឋានកងទ័ពពិសេសបានរុករកឃើញជនរងគ្រោះចំនួន ១៤នាក់ នៅរស់រៀនមានជីវិតចំនួន ៤នាក់ ស្លាប់បាត់បង់ជីវិតចំនួន ៩នាក់ នៅបាត់ខ្លួនចំនួន ១នាក់។ កម្លាំងទាំងអស់កំពង់បន្តរុករក ស្វែងងរក និងជួយសង្គ្រោះបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក