ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនរងគ្រោះរួចផុតជីវិតពីហេតុការណ៍លិចទូកនៅខេត្តកណ្ដាលមានសុខភាពល្អប្រសើរប៉ុន្តែនៅភ័យតក់ស្លុត

កណ្តាល៖ ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក លោក ទៀង សារ៉ាត់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC News តាមទូរសព្ទថា សិស្សសាលាទាំង៤នាក់ដែលរួចផុតពីអាយុជីវិតក្នុងហេតុការណ៍លិចទូកកាលពីល្ងាចថ្ងៃទី១៣ ខែតុលា បច្ចុប្បន្នមានសុខភាពល្អប្រសើរ ពោលមិនមានរងរបួសធ្ងន់ធ្ងរទេ តែពួកគេនៅមានអារម្មណ៍ភ័យតក់ស្លុតនៅឡើយ។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំង ៤នាក់នោះ គឺមានសិស្សប្រុស ៣នាក់ និងសិស្សស្រីចំនួន ១នាក់ ក្នុងនោះមានអ្នកបញ្ជាទូកចំនួន ២នាក់ដែលជាសិស្សប្រុស។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកលើកដែក បានអះអាងថា ក្មេងប្រុសស្រីទាំង ៤នាក់នោះក្រោយពីសង្គ្រោះបាន អាជ្ញាធរបានបញ្ជូនពួកគេមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក។ បើតាមលោក ទៀង សារ៉ាត់ ក្នុងចំណោមជនរងគ្រោះដែលបានសង្រ្គោះរួចផុតពីអាយុជីវិត គឺមានជនរងគ្រោះចំនួន ៣នាក់ បានវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ នៅសល់តែអ្នកបញ្ជាទូកម្នាក់នៅបន្តការព្យាបាល ពីព្រោះជនរងគ្រោះនៅមានអារម្មណ៍ភ័យតក់ស្លុត។

លោកបានរៀបរាប់ដូច្នេះថា៖ «ក្មេងប្រុសដែលជាអ្នកបញ្ជាទូកនោះនៅមានសុខភាពខ្សោយកម្លាំង ពីព្រោះរូបគេកាលពីកើតហេតុយប់មិញ គេបានហែលទឹកជួយក្មេងប្រុសស្រីចំនួន២នាក់ ទើបអស់កម្លាំង។ តែគេមិនទាន់អាចចេញពីមន្ទីរពេទ្យឡើយ ដោយសារនៅមានអារម្មណ៍តក់ស្លុតនឹងហេតុការណ៍យប់មិញ»។

តែយ៉ាងណាលោកបញ្ជាក់ថា ខាងពេទ្យនឹងបន្តយកចិត្តទុកដាក់ថែទាំងសុខភាពរបស់ជនរងគ្រោះ។ ជាមួយគ្នានេះ លោកថាខាងមន្ទីរពេទ្យបង្អែកស្រុកនឹងចុះទៅណែនាំ និងអប់រំផ្លូវចិត្តរបស់ជនរងគ្រោះទាំងនោះឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា ជនរងគ្រោះដែលរួចផុតពីអាយុជីវិតទាំង ៤នាក់នោះ មានម្នាក់ជាសិស្សដែលរៀនថ្នាក់ទី៦នៃសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន និង៣នាក់ជាសិស្សរៀនថ្នាក់ទី៧ និងទី៨ នៃវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។

គិតត្រឹមម៉ោង១និង៤៥នាទីរសៀលនេះ អាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះទី១០ ដែលបានស្លាប់ក្នុងហេតុការណ៍លិចទូក ក្នុងចំណោមជនរងគ្រោះទាំងអស់ចំនួន ១៥នាក់ ខណៈជនរងគ្រោះម្នាក់ទៀតអាជ្ញាធរកំពុងតែស្វះស្វែងរក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក