ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គិតត្រឹមម៉ោង១កន្លះ រកឃើញសាកសពសរុបចំនួន១0នាក់ នៅសល់អ្នកបាត់ខ្លួនចំនួន១នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង១និង៤៥នាទី អាជ្ញាធរនៅបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១នាក់ទៀត បន្ទាប់ពីរកឃើញសាកសពចុងក្រោយទី១០ ក្នុងចំណោមជនរងគ្រោះចំនួន១៥នាក់ក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែកខេត្តកណ្តាលនាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ក្នុងនោះជួយសង្រ្គោះរស់រានមានជីវិតចំនួន៤នាក់។

តាមការផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជនរងគ្រោះទាំង១៥នាក់នោះភាគច្រើនជាសិស្សសាលានៅវិទ្យាល័យហ៊ុនសែនកំពង់ភ្នំចំនួន៩នាក់ ក្នុងនោះស្លាប់៥នាក់ រស់ចំនួន៣នាក់ និងបាត់ខ្លួនចំនួន១នាក់ និងសិស្សចំនួន៦នាក់ទៀតជាសិស្សនៅបឋមសិក្សាហ៊ុនសែនកោះចំរើន ក្នុងនោះស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរស់ចំនួន១នាក់។ ពួកគេភាគច្រើនមានអាយុចាប់ពី១២ឆ្នាំ ដល់១៦ឆ្នាំ។

ជនរងគ្រោះដែលបានស្លាប់ទាំង១០នាក់នោះមានឈ្មោះថា ឧត្ដម មុន្នី , ឈ្មោះ សុន សុផាត, ឈ្មោះ ផាត ទីណា, ឈ្មោះ ភារម្យ ដាវីន, ឈ្មោះ ភ័ក្រ ភានុន, ឈ្មោះ ចិន្ដា ជូលី, ឈ្មោះ ផាត សុខហេង ឈ្មោះ ចាន់ សុខជីម ឈ្មោះ សុវត្ថិ សុវណ្ណលក្ខិណា និងឈ្មោះ វី ស្រីលីន ជាជនរងគ្រោះទី១០ដែលបានស្លាប់។

បច្ចុប្បន្នអាជ្ញាធរកំពុងតែខិតខំរកសាកសពចំនួន១នាក់ទៀត គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ សិស្សវិទ្យាល័យសម្តេចហ៊ុនសែនកំពង់ភ្នំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលសិស្សសាលាសរុបចំនួន១៥នាក់បានចេញពីរៀនភាសាអង់គ្លេស ដោយជិះទូកដទទឹងត្រឡប់ទៅផ្ទះវិញ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា មូលហេតុដែលធ្វើកើតមានករណីនេះ គឺបណ្តាលមកពីម្ចាស់បើកទូកដបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដាក់មនុស្សលើសចំណុះ និងគ្មានអាវពោងសម្រាប់ការពារ និងជួយសង្រ្គោះឡើយ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសាររំលែកទុក្ខដល់គ្រួសារនៃសពរបស់ជនរងគ្រោះក្នុងហេតុការណ៍លិចទូកស្លាប់នៅ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ជាមួយគ្នានេះសម្តេចបានណែនាំឱ្យអាជ្ញាធរបន្តស្វះស្វែងរកអ្នកដែលបាត់ខ្លួនឱ្យបានទាន់ពេលវេលា។ បន្ថែមពីនេះសម្តេចក៏បានណែនាំឱ្យពលរដ្ឋរស់នៅតាមមាត់ទន្លេមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក