ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីលិចទូក៖ បន្តរកឃើញសាកសពចំនួន ១នាក់ទៀត កើនឡើងដល់ ៩នាក់ ហើយកំពុងបន្តរកចំនួន ២នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង ១២កន្លះថ្ងៃត្រង់នេះ កម្លាំងចម្រុះបានរកឃើញសាកសពសិស្សសាលាចំនួន ១នាក់ទៀត ពោលអ្នកស្លាប់កើនឡើងចំនួន ៩នាក់ ក្នុងចំណោមជនរងគ្រោះក្នុងហេតុការណ៍លិចទូកនៅស្រុកលើកដែក សរុបចំនួន ១៥នាក់ ក្នុងនោះជួយសង្រ្គោះរស់រានមានជីវិតចំនួន ៤នាក់ និងកំពុងស្វះស្វែងរកចំនួន ២នាក់បន្ថែមទៀត។ នេះបើតាមព័ត៌មានផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ជនរងគ្រោះទាំង ១៥នាក់នោះភាគច្រើនជាសិស្សសាលានៅវិទ្យាល័យ ហ៊ុន សែន កំពង់ភ្នំ ចំនួន ៩នាក់ ក្នុងនោះស្លាប់ ៥នាក់ រស់ចំនួន ៣នាក់ និងបាត់ខ្លួនចំនួន ១នាក់ និងសិស្សចំនួន ៦នាក់ទៀតជាសិស្សនៅបឋមសិក្សាហ៊ុនសែន កោះចំរើន ក្នុងនោះស្លាប់ ៤នាក់ បាត់ខ្លួន ១នាក់ និងរស់ចំនួន ១នាក់។ ពួកគេភាគច្រើនដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់១៦ឆ្នាំ។

ជនរងគ្រោះដែលបានស្លាប់ទាំង ៩នាក់នោះមានឈ្មោះថា ឧត្ដម មុន្នី, ឈ្មោះ សុន សុផាត, ឈ្មោះ ផាត ទីណា, ឈ្មោះ ភារម្យ ដាវីន, ឈ្មោះ ភ័ក្រ ភានុន, ឈ្មោះ ចិន្ដា ជូលី, ឈ្មោះ ផាត សុខហេង ឈ្មោះ ចាន់ សុខជីម និងអ្នករកឃើញសាកសពចុងក្រោយឈ្មោះ សុវត្ថិ សុវណ្ណលក្ខិណា។

បច្ចុប្បន្នអាជ្ញាធរកំពុងតែខិតខំរកសាកសពចំនួន ២នាក់ទៀត គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ សិស្សវិទ្យាល័យសម្តេច ហ៊ុន សែន កំពង់ភ្នំ និងឈ្មោះ រី ស្រីលីន អាយុ ១២ឆ្នាំ ភេទស្រី សិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន កោះចំរើន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលសិស្សសាលាសរុបចំនួន ១៥នាក់បានចេញពីរៀនភាសាអង់គ្លេស ដោយជិះទូកដទទឹងត្រឡប់ទៅផ្ទះវិញ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា មូលហេតុដែលធ្វើកើតមានករណីនេះ គឺបណ្តាលមកពីម្ចាស់បើកទូកដបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដាក់មនុស្សលើសចំណុះ និងគ្មានអាវពោងសម្រាប់ការពារ និងជួយសង្រ្គោះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក