វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋាភិបាលសម្រេចឱ្យម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់ចុះបញ្ជីអាចមកបង់ពន្ធរហូតដល់ចុងឆ្នាំនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យម្ចាស់រថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាហើយបានចុះបញ្ជីរួច អាចទៅបង់ពន្ធ និងអាកររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

តាមសេចក្តីជូនដំណឹងរបស់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចុះផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោយពីផុតថ្ងៃឱសានវាទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២តទៅ បើម្ចាស់រថយន្តចង្កូតស្តាំនៅតែមិនទាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករទៀត អាជ្ញាធរគយនឹងបង្រ្កាបរឹបអូស ដោះគ្រឿងបន្លាស់ ឬកម្ទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានដោយពុំមានការអនុគ្រោះទៀតឡើយ។

អគ្គនាយកដា្ឋនគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំដែលបានចុះបញ្ជីរួច ប៉ុន្តែមិនទាន់បានចូលមកបង់ពន្ធ និងអាករ ឱ្យប្រញាប់ រួសរាន់មកបង់ពន្ធនៅតាមបណ្តាអង្គភាពគយ និងរដ្ឋាកររាជធានី-ខេត្ត ឱ្យទាន់កាលកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្រ្កាបដោយមន្ត្រីគយមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្ម និងតាមទីកន្លែងសាធារណៈ។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការប្រមូលពន្ធអាករមានស្រាប់ក្នុងប្រទេស កាលពីថ្ងៃទី០៥ ខែតុលាថា គយបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការពន្យារពេលបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជា ខណៈថ្ងៃឱសានវាទចុងក្រោយ គឺថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

បើតាមលោក គុណ ញឹម ការណ៍ដែលគយលើកសំណើនេះទៅរាជរដ្ឋាភិបាល ក៏ព្រោះតែយល់ឃើញពីទុក្ខលំបាករបស់ម្ចាស់រថយន្តចង្កូតស្តាំដែលធ្លាក់ចុះអាជីវកម្មក្នុងរដូវវស្សាឆ្នាំនេះ។

លោកបាននិយាយដូច្នេះថា៖ «រដូវភ្លៀងយើងបានដឹងទាំងអស់គ្នាហើយ ការដ្ឋានដី គឺធ្លាក់ចុះអាជីវកម្ម ដែលមិនអាចយកមកដើម្បីប្រើប្រាស់បង់ពន្ធអាករទេ»

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា រថយន្តចង្កូតស្តាំ ភាគច្រើនជាប្រភេទរថយន្តដឹកទំនិញ ក្នុងនោះមានជាប្រភេទរថយន្តដឹកដី ដីគ្រួស និងដឹកដីខ្សាច់ដែលផលិតតាំងពីឆ្នាំ១៩៩០ មកម៉្លេះ។

គូសរំលឹកថា ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យរថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាមិនចាំដូរចង្កូតឆ្វេងឡើយ ប៉ុន្តែត្រូវតែមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ។ ដោយឡែកសម្រាប់រថយន្តចង្កូតស្តាំដែលនាំចូលថ្មី សម្តេចបញ្ជាឲ្យរឹបអូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក