ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ មានជនបរទេសចំនួន ៥០នាក់បានលះបង់សញ្ជាតិកំណើតរបស់ខ្លួនចូលសញ្ជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃថាអ្នកលះបង់សញ្ជាតិទាំងនោះគឺដោយសារតែប្រទេសកំណើតរបស់ពួកគេកំណត់ឱ្យជ្រើសរើសសញ្ជាតិតែមួយប៉ុណ្ណោះ។
ក្នុងរបាយការណ៍ដែលបង្ហាញនៅសន្នីសិទនៅទីស្ដីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៤ ខែតុលានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឱ្យដឹងថាក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២នេះ មានអ្នកលះបង់សញ្ជាតិកំណើតរបស់ខ្លួនដើម្បីបានសញ្ជាតិកម្ពុជាចំនួន ៤នាក់ ខណៈឆ្នាំ២០២១ មាន ១៩នាក់ ឆ្នាំ២០២០ មាន ១១នាក់ ឆ្នាំ២០១៩ ០នាក់ និងឆ្នាំ២០១៨ មាន១ ៦នាក់។
លោក ខៀវ សុភ័គ បញ្ជាក់ថា ភាគចាំបាច់ក្នុងការចូលសញ្ជាតិគឺអាចធ្វើឱ្យអ្នកទាំងនោះមានសិទ្ធិនានាដូចប្រជាពលរដ្ឋខ្មែរដែរ។ ហើយភាគច្រើននៃអ្នកសុំចូលសញ្ជាតិគឺជាអ្នកវិនិយោគ៕
PHOTO: Chhorsovoath Meas