លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

Update៖ ព្រឹកនេះបន្តរកឃើញសាកសពចំនួន ២នាក់ទៀត សរុបកើនឡើងដល់ ៨នាក់ ហើយបន្តរកអ្នកបាត់ខ្លួនចំនួន ៣នាក់ទៀត

កណ្តាល៖ គិតត្រឹមម៉ោង៩ព្រឹកនេះ អាជ្ញាធរបានបន្តរកឃើញសាកសពសិស្សសាលាចំនួន ២នាក់បន្ថែមទៀត ពោលកើនឡើងអ្នកស្លាប់ចំនួន ៨នាក់ហើយ ក្នុងហេតុការណ៍លិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣ ខែតុលា។ ក្នុងចំណោមនោះមានសិស្សចំនួន ៤នាក់ត្រូវបានជួយសង្រ្គោះ ហើយបញ្ជូនទៅមន្ទីរពេទ្យ ហើយបច្ចុប្បន្នអាជ្ញាធរបន្តរកអ្នកបាត់ខ្លួនចំនួន ៣នាក់បន្ថែមទៀត។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា មូលហេតុដែលធ្វើកើតមានករណីនេះ គឺបណ្តាលមកពីម្ចាស់បើកទូកដបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ដាក់មនុស្សលើសចំណុះ និងគ្មានអាវពោងសម្រាប់ការពារ និងជួយសង្រ្គោះឡើយ។

ជនរងគ្រោះទាំងនោះភាគច្រើនជាសិស្សសាលាដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅ១៤ឆ្នាំ។ ជនរងគ្រោះដែលបានស្លាប់ទាំង ៨នាក់នោះមានឈ្មោះថា ឧត្ដម មុន្នី , ឈ្មោះ សុន សុផាត, ឈ្មោះ ផាត ទីណា, ឈ្មោះ ភារម្យ ដាវីន, ឈ្មោះ ភ័ក្រ ភានុន, ឈ្មោះ ចិន្ដា ជូលី, ឈ្មោះ ផាត សុខហេង និងឈ្មោះ ចាន់ សុខជីម។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦កន្លះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ខណៈពេលដែលសិស្សសាលាសរុបចំនួន ១៥នាក់បានចេញពីរៀនភាសាអង់គ្លេស ដោយជិះទូកដទទឹងត្រឡប់ទៅផ្ទះវិញ។

បើតាមលោក ឈឿន សុចិត្រ បច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងរកអ្នកបាត់ខ្លួនចំនួន ៣នាក់ជាបន្តទៀត គឺឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស, ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស និងឈ្មោះ រី ស្រីលីន អាយុ ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក