កណ្តាល៖ គិតត្រឹមព្រឹកនេះ អាជ្ញាធរបានរកឃើញសាកសពសិស្សសាលាសរុបចំនួន៦នាក់ ក្នុងហេតុការណ៍លិចទូកដនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ នេះបើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក ឈឿន សុចិត្រ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា មូលហេតុដែលធ្វើកើតមានករណីនេះ គឺបណ្តាលមកពីម្ចាស់បើកទូកដបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងដាក់មនុស្សលើសចំណុះ។
«ដោយសាររាងយប់ផង គាត់ក៏ស្រូតបើករាងលឿនផង ទូកវាទប់លំនៅអត់បាន មនុស្សច្រើនផង អ៊ីចឹងក្រឡាប់លិចបណ្តោយ។ នៅសល់ប្រហែលជា៥០ម៉ែត្រ នឹងដល់ច្រាំង អ៊ីចឹងលិចទៅប្រហែលជាចង្អៀត ធ្វើឱ្យសិស្សសាលាហ្នឹង ប្រតាយប្រតាប់គ្នា ឱបគ្នា ជាមួយនឹងការស្ពាយកាបូបរៀន ធ្វើឱ្យមានបញ្ហាហ្នឹងបណ្តោយ»។ នេះជាការបញ្ជាក់របស់លោក ឈឿន សុចិត្រ។
បើតាមលោក ឈឿន សុចិត្រ បច្ចុប្បន្នអាជ្ញាធរកំពុងតែស្វះស្វែងរកអ្នកបាត់ខ្លួនជាបន្តទៀត៕