កណ្ដាល៖ កម្លាំងសមត្ថកិច្ចបានរកឃើញក្មេងស្រីម្នាក់ទៀតហើយនៅម៉ោង៥ព្រឹក ថ្ងៃសុក្រ ទី១៤ ខែតុលានេះ ខណៈនៅសល់ក្មេង ៧នាក់ផ្សេងទៀត កំពុងបន្តស្វែងរក។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ។
ករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង ៧ល្ងាច ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្ដាលឱ្យលិចទូកដរ បាត់ខ្លួនសិស្សសាលា ប្រហែល ១៤ ទៅ ១៥នាក់។
យោងតាមការឱ្យដឹងពីអាជ្ញាធរ បច្ចុប្បន្នចំនួនមនុស្ស ២នាក់បានលង់ទឹកស្លាប់ដោយមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដ។
ករណីនេះបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ៕