ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេបញ្ជាការកងទ័ពជើងគោក ផ្តល់ទូក ម៉ាស៊ីនទូក ជូនសឹករងរតនគីរីដើម្បីជួយប្រជាពលរដ្ឋ​រងផលប៉ះពាល់​ដោយ​​ជំនន់​

ខេត្តរតនគីរី៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​តុលា​ ឆ្នាំ​២០២២​​ ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​ចាត់​ក្រុម​កា​ររងារនាំយក​ទូក និងម៉ាស៊ីនទូកចំនួន​ ១៤​គ្រឿង​ ប្រគល់​ជូន​តំបន់ប្រតិបត្តិការសឹករងខេត្តរតនគីរី សម្រាប់​សកម្មភាព​ក្នុង​បេសកកម្ម​ផ្សេងៗ​តាម​បទ​បញ្ជា​  និង​ជាពិសេស​ក្នុង​សកម្មភាព​មនុស្សធម៌​បម្រើ​ប្រជាជន​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹក​ភ្លៀង​ នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្តរតនគិរី ។ 

​ឧត្ដមសេនីយ៍​ទោ ខាំ ស៊ុក មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងរតនគិរី បាន​គោរព​ថ្លែង​អំណរគុណ​ដ៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ ឧត្ដមសេនីយ៍​ឯក ហ៊ុន​ ម៉ាណែត​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ដែល​ជានិច្ចកាល​លោកតែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​ដល់​សុខ​ទុក្ខ​ការរស់នៅ និងប្រតិបត្តិការត្រៀមសង្គ្រោះប្រជាពលរដ្ឋរបស់នាយទាហាន នាយទាហានរង និងពលទាហាន ជាពិសេស​សុខទុក្ខប្រជាពលរដ្ឋ ដែលរង​ផលប៉ះពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក