ប្រជាពលរដ្ឋដែលចេញចូលផ្សារបឹងកេងកង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ សូមមកធ្វើសំណាកតស្តរកវីរ៉ុសកូវីដ-១៩
ភ្នំពេញ: នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកងបានប្រកាសដំណឹងដល់អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារបឹងកេងកងទាំងអស់អោយបានដឹងថា ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានបងប្អូនអាជីវករផ្សារបឹងកេងកង បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភះ ២០២១ ដែលស្ថានភាពនេះបានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរអោយព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។
រដ្ឋបាលខណ្ឌបឹងកេងកងបានបន្តថាអាជីវករផ្សារ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចេញ-ចូលផ្សារបឹងកេងកងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវយកសំណាកតស្តរកវីរុ៉ សកូវីដ-១៩ នៅបរិវេណវិទ្យាល័យជា ស៊ីម បឹងកេងកង នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ជាបន្ទាន់ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវបំផុត។
ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕