ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរវៀតណាមមួយលាននាក់នៅឆ្នាំ២០២៤

ភ្នំពេញ៖ កម្ពុជាបានកំណត់ទិសដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរវៀតណាមចំនួន ៧០ម៉ឺននាក់នៅឆ្នាំ២០២៣ ហើយ១លាននាក់នៅឆ្នាំ២០២៤ឱ្យបាន។ ការរំពឹងខ្ពស់នេះធ្វើឡើង ក្រោយពីភាគីកម្ពុជា និងវៀតណាមបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀតតាមរយៈការជំរុញការផ្លាស់ធុរកិច្ច និងទស្សនកិច្ចរវាងវិស័យសាធារណៈ និងឯកជន។ ជាពិសេសជំរុញឱ្យមានការរៀបចំ និងចូលរួមព្រឹត្តិការណ៍ទេសចរណ៍ជាមួយគ្នាឱ្យបានច្រើន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងក្នុងជំនួបជាមួយ លោក ង្វៀន ហ៊ុយតាង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ថា ដើម្បីឱ្យសម្រេចបាននូវគោលដៅនេះ លោករដ្ឋមន្ត្រីបានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមជួយជំរុញបន្ថែមទៀតលើកិច្ចការងានេះ។

លោក ថោង ខុន បានបញ្ជាក់ថា ខណៈសកលលោកមិនទាន់រួចផុតពីជំងឺកូវីដ-១៩ ហើយសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនប្រាកដប្រជា ការជំរុញចលនាទេសចរជាមួយប្រទេសជិតខាង ឬក្នុងតំបន់ គឺជារឿងដែលសំខាន់បំផុត។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយថា៖ «ភាគីកម្ពុជា និងវៀតណាមត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យមានចលនាទេសចរទៅវិញទៅមក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក»

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញការតភ្ជាប់ផ្លូវទឹកឱ្យកាន់តែប្រសើរឡើង។ ពិសេសតភ្ជាប់ពីកំពង់ផែទេសចរណ៍នៅកោះត្រល់មកកំពង់ផែទេសចរណ៍កំពត ខណៈកំពង់ផែទេសចរណ៍នេះនឹងត្រៀមដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ខាងមុខនេះ។

លោក ថោង ខុន បានបន្ថែមថា ភាគីកម្ពុជា-វៀតណាមក៏បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងគោលដៅទេសចរណ៍មួយចំនួន រួមមាន ពីសៀមរាបទៅកោះត្រល់, ពីព្រះសីហនុ ទៅហាឡុង, ពីសៀមរាប ទៅហាយហ្វុង និងពីសៀមរាប ទៅកាន់ថឺរ។ ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញចលនាទេសចរបើកដោយខ្លួនឯងឆ្លងកាត់ប្រទេសទាំងពីរ និងទៅប្រទេសទី៣។

ទន្ទឹមនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានស្នើភាគីវៀតណាមជួយបន្តផ្តល់អាហារូបករណ៍ដល់ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ការងារក្នុងវិស័យទេសចរណ៍៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក