ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

របាយការណ៍កម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សផ្ដោតសំខាន់លើការឆ្លើយតបនឹងកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានទ្បើងថ្លែងបទអន្តរាគមន៍សរុប ២៥លើក ដែលបានលាតត្រដាងពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា លើកិច្ចការសិទ្ធិមនុស្សជាច្រើនវិស័យ រួមទាំងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានចំនួនបីផងដែរ។

យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានចុះថ្ងៃទី១២ ខែតុលា បេសកជនអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ លោក អាន សុខខឿន បានលើកឡើងថាក្នុងរយៈពេលនៃការរាយការណ៍ទៅកាន់ក្រុយមប្រឹក្សាសិទ្ធិមនុស្សកម្ពុជាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់អ្នកងាយរងគ្រោះពីជំងឺកូវីដ-១៩ ដែលបានជួយកាត់បន្ថយភាពក្រីក្របានក្នុងរង្វ់ងជាង ៣ភាគរយនៅឆ្នាំ២០២០ និងឆ្នាំ២០២១។

លើពីនេះទៀតកម្ពុជាក៏បានលើកកម្ពស់អក្ខរកម្មឌីជីថល ផ្ដល់ជំនួយផ្នែកច្បាប់ដល់អ្នកជាប់ឃុំ ក្រុមងាយរងគ្រោះនៅក្នុងប្រទេសផងដែរ។

លោក អាន សុខខឿន បញ្ជាក់ថា៖ «តួអង្គផ្ដល់ជំនួយផ្នែកច្បាប់ រួមមាន គណៈមេធាវី ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលនានា។ ដោយអនុលោមតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីតាក់តែងសេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីជំនួយផ្នែកច្បាប់»។

កម្ពុជាចាប់ផ្ដើមដាក់ឱ្យមានកម្មវិធីសោធននិវត្តន៍សម្រាប់កម្មករ-និយោជិតវិស័យឯកជន រួមទាំងបានដាក់ចេញនូវ “គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច” ដោយផ្ដោតលើការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ការទទួលស្គាល់ជានីតិបុគ្គលនូវសហគមន៍ជនជាតិដើមភាគតិច និងកិច្ចការពារដីលំនៅឋាន ដីដាំដុះ និងទីតាំងវប្បធម៌ជនជាតិដើមភាគតិច។

ក្នុងសេចក្ដីថ្លែងការណ៍នោះបន្ថែមថា៖ «កិច្ចការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចក៏ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅត្រឹមខែមិថុនា ឆ្នាំ២០២២ ប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពចំនួនក្បែរ ១ ០០០ ត្រូវបានចុះបញ្ជីនិងផ្តល់ជូនសហគមន៍ជនជាតិដើមភាគតិចចំនួនជិត៤០ ដែលគ្របដណ្ដប់លើផ្ទៃដីជិត ៤ម៉ឺនហិកតា។ រាជរដ្ឋាភិបាលបន្តបេ្តជ្ញាចិត្តក្នុងការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចនិងផ្ដល់ជូនប័ណ្ណកម្មសិទ្ធិដីធ្លីសមូហភាពឱ្យបានចំនួន១០ ក្នុងមួយឆ្នាំៗ»។

តំណាងទូតកម្ពុជានៅអង្គការសហប្រជាជាតិបានលើកឡើងបន្ថែមថា កម្ពុជាចូលរួមជាមួយគណៈប្រតិភូប្រទេសជាច្រើនផ្សេងទៀត ក្នុងការអំពាវនាវសារជាថ្មី ឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ធ្វើការប្រកបដោយយុត្តិធម៌ និងមិនធ្វើនយោបាយូបនីយកម្ម ស្របតាមគោលការណ៍សកលភាព អព្យាក្រឹត្យ តម្លាភាព សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង។ ជាងនេះទៅទៀតលោកបានបញ្ជាក់ថា កម្ពុជាអនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសប្រចាំប្រទេស នូវការចេញចូលកម្ពុជាគ្រប់ទីកន្លែង ដោយគ្មានការរិតត្បិត។ ក្នុងនាមជាប្រទេសដែលមិនហាមឃាត់ និងមិនដាក់ពិន័យចំពោះសហគមន៍ស្រឡាញ់ភេទដូចគ្នា កម្ពុជានឹងទទួលទស្សនកិច្ចរបស់អ្នកជំនាញទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយសារនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រ នៅចុងឆ្នាំនេះផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក