ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តឲ្យពលរដ្ឋអាស៊ានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យពលរដ្ឋអាស៊ានទាំងអស់ចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កម្ពុជានឹងជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣ ខាងមុខនេះ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ដោយកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខនេះ នៅរាជធានីភ្នំពេញ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអាស៊ានទាំងអស់ ចូលរួមព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ»

ព្រឹត្តិការណ៍កីឡានេះ កម្ពុជាទើបតែធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា។

កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមខាងមុខនេះ នឹងប្រព្រឹត្តទៅនៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងរៀបចំឡើងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន ដូចជាការងារផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា និងហេដ្ឋរចនាសម្ព័ន្ធនានា និងការពង្រឹងធនធានកីឡាករ កីឡាការិនី។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានស្នើដល់ ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចដល់សិស្សានុសិស្ស ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានណែនាំឲ្យស្ថាប័នរដ្ឋ និងឯកជននានា ជាពិសេសពិធីករ ពិធីការនីទូរទស្សន៍ដែលរៀបចំកម្មវិធីកីឡា ត្រូវផ្សព្វផ្សាយអំពីប្រភេទកីឡានានា ដើម្បីឲ្យមហាជនស្គាល់កាន់តែច្បាស់អំពីកីឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក