ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ម៉ាឡេស៊ី នៅតែបន្តអនុវត្តវិធានការបិទខ្ទប់បន្តទៀត ក្រោយអត្រាអ្នកឆ្លងថ្មីនៅតែមានការកើនឡើងខ្ពស់

ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ី នឹងបន្តប្រកាសវិធានការបិទខ្ទប់ (Lockdown) ក្នុងក្របខណ្ឌទូទាំងប្រទេសបន្តទៀត ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីគ្រប់គ្រងស្ថានការណ៍រាលដាលកូវីដ-១៩ក្នុងប្រទេស ខណៈចំនួនអ្នកឆ្លងនៅតែបន្តកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលឱសានវាទនៃការប្រកាសបញ្ចប់បិទខ្ទប់ចូលមកដល់នៅថ្ងៃចន្ទនេះ។ 

ភ្នាក់ងារសារព័ត៌មានរបស់រដ្ឋ Bernama បានចេញផ្សាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ប្រកាសថា វិធានការបិទខ្ទប់នៅក្នុងប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តអនុវត្ត ដរាបណាចំនួនអ្នកឆ្លងនៅតែខ្ពស់ជាងចំនួន ៤,០០០នាក់ក្នុងមួយថ្ងៃ។

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ លោក Ismail Sabri Yaakob បានបញ្ជាក់ឱ្យដឹងថា វិធានការបិទខ្ទប់របស់រដ្ឋាភិបាលម៉ាឡេស៊ីនៅតែបន្តអនុវត្ត រហូតដល់មានការសម្រេចបាននូវចំនុចសំខាន់ៗចំនួន ៣ រួមមាន ទី១ ចំនួនអ្នកឆ្លងថ្មីធ្លាក់ចុះមកក្រោម ៤,០០០នាក់ក្នុងមួយថ្ងៃ ទី២ អត្រាអ្នកសម្រាកព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរមានចំនួនតិចអាចគ្រប់គ្រងបាន និងទី៣ ប្រជាជន ១០ភាគរយនៃចំនួនប្រជាជនសរុបបានទទួលវ៉ាក់សាំងដូសទី២រួចរាល់។

គួរបញ្ជាក់ថា សម្រាប់ចំនួនអត្រាឆ្លងថ្មីនៅក្នុងប្រទេសម៉ាឡេស៊ី នៅតែមានអត្រាខ្ពស់នៅឡើយ ពោលគឺករណីវិជ្ជមានថ្មីកាលពីថ្ងៃសៅរ៍មានចំនួន ៥,៨០៣ករណី៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក