ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING: ក្រសួងសុខាភិបាលប្រកាសផ្លូវការអំពីជនទី១លានដែលបានចាក់វ៉ាក់សាំង ទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន ចំនួន៥លានរៀល

(ភ្នំពេញ)៖ បុរសឈ្មោះ លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះល្វែងលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ មុខរបរលក់ដូរតាម ហាងបានក្លាយជាជនទី ១លានដែលបានចាក់វ៉ាក់សាំង។ ក្រសួងសុខាភិបាលអះអាងថាបុរសខាងលើនេះទទួលបានថវិកាពីសម្តេចតេជោ ហ៊ុន សែន ចំនួន៥លានរៀល នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិចនាយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានជូនដំណឹងថា អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងទីមួយលាន នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទីតាំងដែលលោក ប៉ាន់ សុវណ្ណរិទ្ធិ បានទៅចាក់វ៉ាក់សាំងនៅ សាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ។ សព្វថ្ងៃលោកមានភរិយា ជាស្ត្រីមេផ្ទះ និងមានកូន ៣នាក់ (ស្រី១ ប្រុស ២)។

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងនាំយកថវិកាចំនួន ៥លានរៀល ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលានតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គួររំលឹងផងដែលថា អ្នកចាក់វ៉ាក់សាំងលេខរៀងទី១ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រីឯអ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន គឺលោក ប៉ាន់ សុវណ្ណរិទ្ធិ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក