ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមហ៊ុនសឹង្ហបុរីចំនួន២ ផ្ដល់សម្ភារៈគាំទ្រដល់សាលារៀន និងមណ្ឌលសុខភាពចំនួន ១៣៨ នៅខេត្តក្រចេះ

ក្រចេះ៖ ក្រុមហ៊ុនចំនួន ២ នៅប្រទេសសិង្ហបុរីនឹងផ្តល់តុ និងកៅអីការិយាល័យ ចំនួន ១៥០ឈុត និងម៉ាស់ដែលអាចប្រើឡើងវិញ ចំនួន ៥០ម៉ឺនម៉ាស់ជូនដល់មន្ទីរអប់រំ យុវជន និងកីឡា និងមណ្ឌលសុខភាព នៅខេត្តក្រចេះសម្រាប់ចែកជូនដល់សាលាបឋមសិក្សាចំនួន ១២៤ មណ្ឌលសុខភាពចំនួន ១៤ និងពលរដ្ឋជាង ៨ម៉ឺន៧ពាន់នាក់។

សម្ភារទាំងនេះ ត្រូវបានក្រុមហ៊ុនចំនួន ២ ឧបត្ថម្ភដល់អង្គការទស្សនៈពិភពលោកប្រចាំប្រទេសិង្ហបុរី ហើយបន្តផ្តល់ជូនតាមរយៈ អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាសម្រាប់កម្មវិធីអភិវឌ្ឍន៍តំបន់របស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា ប្រចាំខេត្តក្រចេះ។

សម្ភារទាំងនេះនឹងប្រគល់ជូននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះនឹងមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ តំណាងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសុខាភិបាល និងតំណាងគណៈអភិបាលស្រុកសំបូរ ស្នួល និងព្រែកប្រសព្វ។

នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា លោក ឡេង វីរៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងគុណតម្លៃនៃភាពជាដៃគូរវាងអង្គការទស្សនៈពិភពលោក និងក្រុមហ៊ុនទាំងពីរ។

លោកថា៖ «សម្ភារការិយាល័យទាំងនេះ នឹងចូលរួមចំណែកក្នុងការគាំទ្រវិស័យអប់រំ នៅខេត្តក្រចេះ ដែលជាតំបន់គោលដៅថ្មីរបស់យើង។ ខ្ញុំជឿជាក់ថា លោកគ្រូ អ្នកគ្រូ និងអង្គការទស្សនៈពិភពលោក នឹងឃើញពិធីប្រគល់សម្ភារបែបនេះ ត្រូវបានរៀបចំបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗទៀត។ អង្គការទស្សនៈពិភពលោក ប្តេជ្ញាបន្តចូលរួមលើកកម្ពស់វិស័យអប់រំ និងសុខុមាលភាពសហគមន៍»។

ប្រធានការិយាល័យអប់រំស្រុកសំបូរ លោក ទួន ផល្លា បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ ដែលបានផ្តល់ជូននូវសម្ភារទាំងនេះ។ លោកនិយាយថា៖ «កន្លងមក សាលាបឋមសិក្សានៅតាមតំបន់ដាច់ស្រយាលជាច្រើន ពុំសូវទទួលបានជំនួយបែបនេះទេ។ សម្ភារការិយាល័យទាំងនេះ នឹងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចរក្សាទុកសម្ភារបង្រៀនបានល្អ។ ចំណែក ជំនួយជាម៉ាស់ប្រើប្រាស់ឡើងវិញ ក៏នឹងជួយកាត់បន្ថយចំណាយរបស់ អាណាព្យាបាលសិស្សផងដែរ»។

គូសបញ្ជាក់ថា ពិធីនេះប្រព្រឹត្តិទៅដំណាលគ្នា នឹងពិធីសម្ពោធស្ថានីយចែកចាយទឹកស្អាត នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលជាស្ថានីយដំបូងបំផុតនៅស្រុកសំបូរ ក្រោមការគាំទ្រពីកម្មវិធីសហគមន៍ទំនុកបម្រុង។

តំបន់គោលដៅរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ កម្ពុជា នៅស្រុកសំបូរ ស្រុកស្នួល និងស្រុកព្រែកប្រសព្វ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០២១ ក្រោមជំនួយឧបត្ថម្ភពីអង្គការទស្សនៈពិភពលោកប្រចាំប្រទេសសិង្ហបុរី អាឡឺម៉ង់ អាមេរិក និងកាណាដា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក