ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍នឹងឈប់លក់ឧបករណ៍តេស្តជំងឺកូវីដ-១៩ ដោយសារជំងឺរាតត្បាតថមថយ

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសឈប់លក់ និងចែកចាយលក់ឧបករណ៍តេស្តជំងឺកូវីដ-១៩ ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជននៅឆាប់ៗខាងមុខនេះ។ ការប្រកាសឈប់លក់នេះ ដោយសារក្រសួងសង្កេតឃើញថាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានការថមថយ។

ដោយសារមានការរាតត្បាតជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅក្នុងឆ្នាំ២០២១ កន្លងមក ក្រសួងប្រៃសណីយ៍ បានចាប់ផ្តើមនាំចូលឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ និងចែកចាយលក់បន្តទៅសាធារណជន ស្ថាប័ន ក្រសួង និងឱសថស្ថាននានា តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ កន្លងមក។ ឧបករណ៍តេស្តដែលទិញពីក្រសួង គឺហាមដាច់ខាតលក់ និងចែកចាយបន្ត ពោលក្រសួងលក់សម្រាប់តែយកទៅប្រើប្រាស់តែប៉ុណ្ណោះ។

គូសបញ្ជាក់ថា ក្រសួងប្រៃសណីយ៍បានលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ផលិតនៅប្រទេសកូរ៉េ និងផលិតនៅប្រទេសចិន ដោយផលិតផលនៅប្រទេសកូរ៉េ លក់ក្នុងតម្លៃ ៣,៧ដុល្លារក្នុង ១ប្រអប់ដែលមាន ២៥ដើម និងផលិតផលផលិតនៅប្រទេសចិនលក់ក្នុងតម្លៃ ២ដុល្លារក្នុងមួយប្រអប់ដែលមានចំនួន ២០ដើម។

បច្ចុប្បន្នឧបករណ៍តេស្តរហ័សលក់នៅតាមទីផ្សារ តាមឱសថស្ថាននានា មានតម្លៃចាប់ពី៦០០០រៀល ទៅ៨០០០រៀលក្នុងមួយឧបករណ៍តេស្តទៅតាមប្រភេទ និងគុណភាពឧបករណ៍តេស្ត។

សូមរំលឹកថា ឧបករណ៍តេស្តរហ័សរកកូវីដ-១៩ ចំនួន ៤ប្រភេទ ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ទទួលស្គាល់ និងអនុញ្ញាតឱ្យប្រើប្រាស់នៅកម្ពុជា ក្នុងនោះមានឧបករណ៍តេស្ត Abbott Panbio tm Covid-19 Rapid test Device, Roche sars.coV.2 rapid Antigen test 25T, Standard Q Covid-19 Ag test និងIndicaid Covid-19 Rapid Antigen Test។

តែយ៉ាងណា ក្រសួងប្រៃសណីយ៍ នៅតែបន្តចែកចាយលក់ឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅតាមសាខាប្រៃសណីយ៍តាមខេត្តនីមួយៗដដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក