ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានអរគុណប្រតិភូអាស៊ានទាំងមូលដែលបានមកចូលរួមប្រជុំផ្ទាល់នាព្រឹកនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រតិភូអាស៊ានទាំងមូលក្នុងឱកាសចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ដោយផ្ទាល់។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ប្រធានអាស៊ាន និងនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការស្វាគមន៍ ក៏ដូចជាអំណរគុណដល់ប្រតិភូអាស៊ានទាំងមូល សម្រាប់ការអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និងវប្បធម៌ ដោយផ្ទាល់ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ប្រធានអាស៊ាន និងនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថា សសរស្ដម្ភរបស់អាស៊ានត្រូវបានបែងចែកជា៣រួមមាន សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និង សហគមន៍ សង្គម វប្បធម៌។

សម្ដេចថា៖ «នៅក្នុងអាស៊ានយើង យើងមានសសរស្ដម្ភបី សសរស្ដម្ភទីមួយគឺសន្តិសុខនយោបាយសសរស្ដម្ភទីពីរគឺ សហគមន៍សេដ្ឋកិច្ច និងសសរស្ដម្ភទីបីគឺសហគមន៍ សង្គម វប្បធម៌ ដែលយើងទាំងអស់គ្នា កំពុងតែចូលរួមប្រជុំនាថ្ងៃនេះ»

ក្នុងនោះ សម្ដេច ឱ្យដឹងបន្ថែមថា សសរស្ដម្ភទាំងបី គឺពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេចបានលើកទឹកចិត្តឱ្យប្រតិភូទាំងមូល ខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហប្រតិបត្តិការ ដោយឱ្យដំណើរការនៃកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម និង វប្បធម៌ នាថ្ងៃនេះទទួលបានលទ្ធផលជាផ្លែផ្កាផងដែរ៕

PHOTO: KOK KY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក