ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រធានអាស៊ានជំរុញក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញជាថ្មីនូវ គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។

លើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ណ្ណមិនអាចកាត់ផ្ដាច់ចេញពីការគិតគូរនូវការដោះស្រាយការគំរាមកំហែងនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុប្រកបដោយភាពបុរេសកម្មនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីឧទាហរណ៍នៅពេលថ្មីៗនេះពេលដែលតំបន់អាស៊ានរងការបំផ្លិចបំផ្លាញពីព្យុះទីហ្វុងដែលធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ក្នុងន័យនេះសម្ដេចជំរុញឲ្យមានការគិតគូរជាថ្មីទៀតលើក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង។

ជាក់ស្ដែងនៅក្នុងការប្ដេជ្ញាថ្មីៗនេះ ព្យុះទីហ្វុងបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ក្នុងន័យនេះសម្ដេចបានលើកឡើងជាថ្មីម្ដងទៀតនៅសំណើររៀបចំនៅគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង។

គួរឲ្យដឹងផងដែរថា នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងម្ដងរួចមកហើយនូវដោយជំរុញដល់អាស៊ាន គួរពិចារណាលើគំនិតផ្តួចផ្តើម បង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal)។

សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបែបនេះ ដោយយោងលើស្ថានភាពបច្ចុប្បន្ននេះ ពិភពលោក និងអាស៊ាន កំពុងប្រឈមនឹងបញ្ហាការប្រែប្រួលអាកាសធាតុ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។

សម្តេចជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច៕

PHOTO: ហ៊ុន យុទ្ធគុណ

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក