ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រួសារបុរសពិការដៃដោយសារឆក់ខ្សែភ្លើងនៅស្រុកស្អាង ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ប្តីប្រពន្ធវ័យក្មេងកំព្រាឪពុកម្តាយ ដែលធ្លាក់ខ្លួនពិការ ដោយសារខ្សែភ្លើងឆក់ធ្ងន់ធ្ងរ រស់នៅស្រុកស្អាង ខេត្តកណ្តាល ទទួលបានថវិកាលើកទឹកចិត្តពីសំណាក់ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ១ពាន់ដុល្លារ និងអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ រួមនិងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គួរឱ្យដឹងថា បុរសកម្មករសំណង់វ័យ ៣៣ឆ្នាំម្នាក់ គឺលោក វុទ្ធ ឧស្សា បានរងគ្រោះដោយខ្សែភ្លើងឆក់ធ្ងន់ធ្ងរអំឡុងពេលកំពុងបំពេញការងារឱ្យគេ បណ្តាលឱ្យដាច់ដៃទាំងសងខាង និងរបួសជើងដើរពុំរួច និងត្រូវពឹងផ្អែកលើភរិយាឈ្មោះគីម សុភ័ន (សុខ ស្រីភ័ណ) អាយុ ២៩ឆ្នាំ ជាអ្នកមើលថែទាំ រួមជាមួយកូនតូចៗ ២នាក់ទៀតក្នុងបន្ទុក ខណៈបច្ចុប្បន្នគាត់រស់នៅផ្ទះជាមួយម្តាយមីង ស្ថិតនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានតាមបណ្តាញសង្គម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១ពាន់ដុល្លារអាមេរិក។

ក្នុងឱកាសនោះ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់គ្រួសារប្តីប្រពន្ធទាំង ២ខាងលើ។

ជាមួយគ្នានោះ លោកស្រីក៏បានផ្តាំផ្ញើឱ្យពលរដ្ឋប្តីប្រពន្ធទាំង២ មើលថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យស្អាត និងបន្តព្យាបាលមុខរបួសឱ្យឆាប់ជាសះស្បើយ ជាពិសេសត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រដើម្បីអនាគតរុងរឿង។

ជាការឆ្លើយតប ក្រុមគ្រួសារខាងលើបានសម្តែងនូវក្តីរំភើប ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងលើកទឹកចិត្តឱ្យមានក្តីសង្ឃឹមតទៅមុខទៀត រួមជាមួយអំណោយមនុស្សធម៌ជួយសម្រាលការលំបាក និងថវិកាសម្រាប់សាងសង់តូបលក់ឥវ៉ាន់បង្កើតមុខរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត

គួរបញ្ជាក់ដែរថា ប្តីប្រពន្ធ ២នាក់ខាងលើគឺលោក វុទ្ធ ឧស្សា និងអ្នកស្រី គីម សុភ័ន បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីង ខណៈរូបគាត់ទាំង២ កំព្រាមិនមានឪពុកម្តាយ និងមានជីវភាពខ្វះខាតខ្លាំង ស្របពេលដែលស្វាមី ដែលជាមេគ្រួសារត្រូវធ្លាក់ខ្លួនពិការដោយសារតែឆក់ខ្សែភ្លើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក