ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ៖ ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញនិងទូលំទូលាយ ការពង្រឹងសមត្ថភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូប មានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ។

សម្ដេចតេជោថា៖ «ស្ត្រីគឺជាស្នូលនៃគ្រួសារ និង សហគមន៍, «បើស្ត្រីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ាន របស់យើង ក៏រឹងមាំដូចគ្នាដែរ» ។ ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយ ដ៏សំខាន់ ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី លើកកម្ពស់ជីវភាពរបស់ខ្លួន និង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង» ។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ដ្រីនៅក្នុងអាស៊ាន» ដែលមានការអញ្ជើញពីថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ដ្រី។

សម្ដេចតេជោជឿជាក់ថា កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី២នេះ នឹងបន្តក្លាយជាវេទិកាសម្រាប់ការបំផុស និង ជំរុញទឹកចិត្តដល់ស្ត្រីនៅក្នុងតំបន់អាស៊ាន និងលើកទឹកចិត្តឱ្យអាស៊ានបន្តរៀបចំកិច្ចប្រជុំកំពូលនេះ នៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីជាសក្ខីភាពនៃការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹក នៃបណ្តាប្រទេសអាស៊ាន នៅក្នុងបុព្វហេតុនៃការសម្រេចឱ្យបាននូវសមភាពយេនឌ័រនៅក្នុងប្រទេស និងក្នុងតំបន់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក