លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ប្រធានអាស៊ានសង្ឃឹមថាកត្តារាំងស្ទះដល់ការលូតលាស់របស់សហគ្រិនភាពស្ត្រីនៅអាស៊ានត្រូវបានដោះស្រាយ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាបើទោះបីជាស្ដ្រីបានចូលរួមចំណែកយ៉ាងខ្លាំងដល់សក្ដានុពលសេដ្ឋកិច្ចតំបន់អាស៊ានក្ដី តែក្នុងតំបន់នៅតែមានបញ្ហាមួយចំនួនដែលបានបង្ករការរាំងស្ទះដល់ការលូតលាស់ភាពជាសហគ្រិនស្ត្រីដែលចាំបាច់ត្រូវស្វែងរកការដោះស្រាយ។

ថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសេដ្ឋកិច្ចនៃបណ្ដាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំងលើសហគ្រាសធុនតូច មីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី ដែលជាក់ស្ដែងនៅកម្ពុជាមានស្ត្រីប្រមាណ ៦១% ជាអ្នកបង្កើត និងគ្រប់គ្រងសហគ្រាសទាំងនោះ។ ទោះជាយ៉ាងណាបើពិនិត្យលើតំបន់អាស៊ានទាំងមូលសហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់កំពុងប្រឈមបញ្ហាផ្សេងដូចជាការចាប់ផ្ដើមដំណើរការអាជីវកម្មនៅកម្រិតមីក្រ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាពច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាលក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។

ដើម្បីដោះស្រាយបញ្ហាទាំងនេះសម្ដេចតេជោ ដែលជាប្រធានអាស៊ានបានលើកឡើងនូការរៀបចំចំនួន៤ ដើម្បីបំផុសសក្ដានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នងុការចាប់ឱកាស និងសក្ដានុពលថ្មី ដោយជំរុញការរៀបចំប្រព័ន្ធអេកូឡូស៊ី ដែលឆ្លើយតបតាមតម្រូវការសហគ្រិនស្ត្រី រួមទាំងកែលម្អនូវលិខិតបទដ្ឋានច្បាប់និងផ្នត់គំនត់សង្គមដែលរារាំងដល់សក្ដានុពលរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច។

សម្ដេចក៏បានជំរុញការយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលដល់ស្ត្រីនិងក្មេងស្រីជាពិសេសលើផ្នែកអប់រំ STEM លើកកម្ពស់ការចូលរួមដោយគ្មានការរើសអើងផ្នែកហិរញ្ញវត្ថុ និងឌីជីថលសម្រាប់ស្ត្រី និងក្មេងស្រី និងពង្រីកវិសាលភាពគ្រប់ដណ្ដប់នៃប្រព័ន្ធគាំពារសង្គម វិធានការគោលនយោបាយនានាផ្នែកគាំពារសុខុមាលភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំងគ្រួសារ និងការងារផ្ទះរបស់ស្ត្រីព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំង និងសុខុមាលភាពសង្គម។

កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ដ្រីនៅក្នុងអាស៊ាន» ដែលមានការអញ្ជើញពីថ្នាក់ដឹកនាំកំពូលនៃបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ដ្រី៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក