ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលឱ្យបង្កើតក្រុមការងារសម្រួលដល់កូនពលករចំណាកស្រុកតាមឪពុកម្តាយ អាចរៀនសូត្រនៅទីនោះ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកាលពីថ្ងៃទី១១ ខែតុលា បានសម្រេចឲ្យក្រសួងការងារបង្កើតក្រុមការងារសហការជាមួយបណ្តាប្រទេសដែលទទួលពលករចំណាកស្រុក សម្របសម្រួលឱ្យកូនចៅដែលទៅធ្វើការនៅក្រៅប្រទេសតាមឪពុកម្តាយអាចទទួលបានការរៀនសូត្រនៅទីនោះផ្ទាល់តែម្តង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១២ ខែតុលា លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារកំពុងតែគិតអំពីលទ្ធភាពក្នុងការបង្កើតសាលាបង្រៀនភាសារខ្មែរនៅតាមសហគមន៍ក្រៅប្រទេស បន្ថែមពីការចូលរៀននៅតាមសាលាចំណេះដឹងទូទៅដែលមាននៅក្រៅប្រទេសទាំងអស់នោះ។

អ្នកនាំពាក្យក្រសួងការងារ បានប្រាប់ថា៖ «ប្រទេសទាំងអស់នោះអាចនឹងអនុញ្ញាតឲ្យកូនចៅបងប្អូនពលករអាចចុះឈ្មោះបាន ក៏ប៉ុន្តែរៀនជាភាសារគេ អ៊ីចឹងប្រហែលជាបង្កើតឲ្យមានការបង្រៀនជាភាសារខ្មែរផងដែរ ដើម្បីធ្វើម៉េចឲ្យកូនចៅបងប្អូនពលករនៅទីនោះអាចបានចំណេះដឹងទូទៅផង និងក៏មិនភ្លេចភាសារកំណើតរបស់ខ្លួន»។

រដ្ឋលេខាធិការក្រសួងការងារបានបញ្ជាក់ថា ទន្ទឹមនឹងកិច្ចការងារនេះ ក្រសួងការងារក៏បាន និងកំពុងតែសហការជាមួយវិស័យការងារឯកជនក្នុងការស្វែងរកការងារធ្វើឱ្យពលរដ្ឋ និងយុវជន និងផ្តល់ព័ត៌មានទីផ្សារការងារដល់ពលរដ្ឋដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេសប្រកបដោយភាពស្របច្បាប់។ ជាពិសេសផ្តល់ជាប្រឹក្សាណែនាំឲ្យពលរដ្ឋត្រៀមខ្លួនដើម្បីទទួលបានការងារដោយជោគជ័យ។

បើតាមលោក ហេង សួរ ក្រសួងបានចងក្រងព័ត៌មានទីផ្សារការងារចំនួន ៥២ម៉ឺនកន្លែងក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះពោលចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ក្នុងនោះចំនួនអ្នកដែលចុះឈ្មោះស្វែងរកការងារធ្វើរបស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារមានការកើនឡើងពីជាង ៤ម៉ឺននាក់ ទៅជាង ៩ម៉ឺននាក់។ ពលរដ្ឋប្រមាណជាង ១ម៉ឺននាក់បានទទួលការងារធ្វើ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ គិតត្រឹមខែសីហា ឆ្នាំ២០២២ មានពលករខ្មែរកំពុងបម្រើការងារនៅក្រៅប្រទេសចំនួន ១,៣លាននាក់ ក្នុងនោះនៅប្រទេសថៃច្រើនជាងគេ គឺចំនួនជាង ១,២លាននាក់, ជាង ៤ម៉ឺននាក់ធ្វើការនៅប្រទេសកូរ៉េ, ជាង ២ម៉ឺននាក់ធ្វើការនៅប្រទេសម៉ាឡេស៊ី, ជាង ១ម៉ឺននាក់ធ្វើការនៅប្រទេសជប៉ុន, ជាង ៨ពាន់នាក់ធ្វើការនៅប្រទេសិង្ហបុរី, ជិត ២ពាន់នាក់ធ្វើការនៅប្រទេសហុងកុង និងជិត ៤០នាក់ធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។

បើតាមអ្នកនាំពាក្យ ក្នុងឆ្នាំ២០២២នេះពលករជាង ១,៣លាននាក់នោះបានផ្ញើរប្រាក់មកសាច់ញាតិនៅស្រុកកំណើតប្រមាណ ២,៧ពាន់លានដុល្លារ៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក