ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីបាត់ Followers! ក្រុមហ៊ុនហ្វេសប៊ុក សុំទោស និងព្យាយាមធ្វើឲ្យដំណើរការធម្មតាឡើងវិញ

ភ្នំពេញ៖ នៅថ្ងៃនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបង្ហាញការភ្ញាក់ផ្អើល និងព្រួយបារម្ភអំពីការធ្លាក់ចំនួនអ្នកតាមដាន (Follower) នៅលើប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន។ ជុំវិញករណីនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញមកសុំទោសចំពោះបញ្ហានេះ ហើយក្រុមហ៊ុនកំពុងតែដោះស្រាយលើបញ្ហានេះ។

ជុំវិញនូវបញ្ហាបាត់ចំនួនអ្នកតាមដាននេះ ក្រុមហ៊ុនហ្វេសប៊ុកមិនទាន់បញ្ជាក់ឲ្យច្បាស់ពីមូលហេតុនៅឡើយទេ។ តែយ៉ាងណាអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បាននិយាយដូច្នេះថា៖ «យើងដឹងថា អ្នកប្រើប្រាស់មួយចំនួនកំពុងមើលឃើញចំនួនអ្នកតាមដាន (follower) មានភាពមិនប្រក្រតីនៅលើប្រូហ្វាល់ហ្វេសប៊ុករបស់ខ្លួន។ យើងកំពុងធ្វើការងារនេះដើម្បីឱ្យអ្វីៗត្រឡប់មករកធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងសូមអភ័យទោសចំពោះការកើតមានបញ្ហាទាំងនេះ»។

នៅព្រឹកថ្ងៃទី១២ ខែតុលានេះ អ្នកប្រើប្រាស់បណ្តាញសង្គមល្បីៗនៅកម្ពុជាដែលមានចំនួនអ្នកតាមដានច្រើនលើសលុប បាននាំគ្នាថត Screenshot បង្ហោះ ដោយប្រៀបធៀបចំនួនអ្នកតាមដានពីមុន និងបច្ចុប្បន្ន គឺមានការធ្លាក់ចុះខ្លាំង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក