ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៤ករណីថ្មី (ឆ្លងថ្មីសហគមន៍៤នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះមិនមានករណីនាំចូលថ្មី និងមានអ្នកជំងឺជាសះស្បើយចំនួន ១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១២ តុលា ២០២២ ។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៧,៩៤១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៤,៨១២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៤ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,១២៣ករណី(ជាប្រភេទអូមីក្រុង) ៕